ភវតណ្ហា(១) ១ ។ ភវទិដ្ឋិ(២) ១ វិភវទិដ្ឋិ(៣) ១។ សេចក្តីមិនខ្មាសបាប១ សេចក្តីមិនក្តៅនឹងបាប ឬមិនខ្លាចបាប១។ សេចក្តីខ្មាសបាប១ សេចក្តីក្តៅនឹងបាប១។ ភាវៈជាអ្នកដែលគេប្រដៅក្រ១ ភាវៈជាអ្នកមានមិត្តអាក្រក់១។ ភាវៈជាអ្នកដែលគេប្រដៅងាយ១ ភាវៈជាអ្នកមានមិត្តល្អ១។ សេចក្តីឈ្លាសក្នុងអាបត្តិ១ សេចក្តីឈ្លាសក្នុងការចេញចាកអាបត្តិ១។ សេចក្តីឈ្លាសក្នុងសមាបត្តិ១ សេចក្តីឈ្លាសក្នុងការចេញចាកសមាបត្តិ១។ សេចក្តីឈ្លាសក្នុងធាតុ១ សេចក្តីឈ្លាសក្នុងការធ្វើទុកក្នុងចិត្ត១។ សេចក្តីឈ្លាសក្នុងអាយតនៈ១ សេចក្តីឈ្លាសក្នុងបដិច្ចសមុប្បាទធម៌១។ សេចក្តីឈ្លាសក្នុងហេតុ១ សេចក្តីឈ្លាសក្នុងមិនមែនហេតុ១។ សេចក្តីស្លូតត្រង់១ ចិត្តទន់១។ សេចក្តីអត់ធ្មត់១ ការប្រព្រឹត្តិល្អ ឬស្លូត មិនកោងកាច១។ ពាក្យពីរោះ១ ការទទួលរាក់ទាក់១។ សេចក្តីមិនបៀតបៀន(៤) ១ សេចក្តីស្អាត(៥) ១។ សេចក្តីភ្លាំងភ្លាត់សតិ១ មិនដឹងខ្លួន១។ សេចក្តីរឭក១ ដឹងខ្លួន១។
(១) សេចក្តីប្រាថ្នា សេចក្តីត្រេកត្រអាលក្នុងភព។ (២) បានដល់សស្សតទិដ្ឋិ សេចក្តីយល់ឃើញថា លោកទៀង។ (៣) បានដល់ឧច្ឆេទទិដ្ឋិ សេចក្តីយល់ឃើញថា សត្វស្លាប់ទៅសូន្យ មិនកើតទៀតឡើយ។ (៤) បានដល់ករុណា គឺសេចក្តីអាណិត អនុគ្រោះសព្វសត្វ។ (៥) បានដល់មេត្តា គឺសេចក្តីរាប់អាន ស្រឡាញ់សព្វសត្វ។