ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀបព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជា កុសីតវត្ថុ ទី១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុបានធ្វើការងារហើយ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ បានធ្វើការងាររួចហើយ តែថាកាលដែលអាត្មាអញកំពុងធ្វើការងារ កាយក៏លំបាកទៅហើយ ណ្ហើយចុះ អាត្មាអញដេកសិន។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀបព្យាយាម ... នេះជា កុសីតវត្ថុ ទី២។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវដើរផ្លូវ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងដើរផ្លូវ តែថាបើអាត្មាអញដើរផ្លូវ កាយនឹងលំបាក ណ្ហើយចុះ អាត្មាអញដេកសិន។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀបព្យាយាម ... នេះជា កុសីតវត្ថុ ទី៣។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដើរផ្លូវរួចហើយ ភិក្ខុនោះ មានគំនិត យ៉ាងនេះថា អាត្មាអញ បានដើរផ្លូវរួចហើយ