[២៨៤] ធម៌៥ដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ។ ឧបាទានក្ខន្ធ (គំនរនៃសេចក្តីប្រកាន់)៥ គឺ រូបជាឧបាទានក្ខន្ធ១ វេទនាជាឧបាទានក្ខន្ធ១ សញ្ញាជាឧបាទានក្ខន្ធ១ សង្ខារជាឧបាទានក្ខន្ធ១ វិញ្ញាណជាឧបាទានក្ខន្ធ១។ធម៌ទាំង៥នេះ គួរកំណត់ដឹង។
[២៨៥] ធម៌៥ដែលគួរលះបង់ តើដូចម្តេចខ្លះ។ នីវរណៈ (ធម៌ជាគ្រឿងរារំាង)៥ គឺ កាមច្ឆន្ទនីវរណៈ១ ព្យាបាទនីវរណៈ១ ថីនមិទ្ធនីវរណៈ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ១ វិចិកិច្ឆានីវរណៈ១។ ធម៌ទាំង៥នេះ គួរលះបង់។
[២៨៦] ធម៌៥ដែលជាចំណែកនៃសេចក្តីវិនាស តើដូចម្តេចខ្លះ។ សេចក្តីរឹងត្អឹងនៃចិត្ត៥ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះសាស្តា ចិត្តរបស់ភិក្ខុនោះ មិនបង្អោនទៅ ដើម្បីសេចក្តីព្យាយាម ជាគ្រឿងដុតកំដៅ ដើម្បីសេចក្តីព្យាយាម ជាគ្រឿងប្រកប ដើម្បីសេចក្តីព្យាយាម ជាគ្រឿងប្រព្រឹត្តមិនដាច់ ដើម្បីសេចក្តីព្យាយាម ជាគ្រឿងតាំងទុក ម្នាលអាវុសោទាំងឡាយ ភិក្ខុណា សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះសាស្តា ចិត្តរបស់ភិក្ខុនោះ មិនបានបង្អោនទៅ ដើម្បីសេចក្តីព្យាយាម ជា