ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាបុរស​ ​ដែល​មាន​ព្រះ​សីរ្ស​ ​ហាក់ដូចជា​ប្រដាប់ដោយ​ក្បាំង​មកុដ​ស្រេចស្រាប់​ ​ដោយហេតុ​ណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុនេះ​ឯង​ ​ជាម​ហា​បុរិស​លក្ខណៈ​ ​របស់​មហាបុរស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាបុរស​ ​ប្រកបដោយ​មហាបុរិសលក្ខណៈ​ទាំង៣២ប្រការ​នេះឯង​ ​ទើបបាន​ជា​ ​មាន​គតិ​ជា​ពីរ​យ៉ាង​ ​មិនមែន​ក្រៅអំពី២យ៉ាងនេះ​ឡើយ​ ​គឺ​បើ​មហាបុរស​ ​នៅ​គ្រប់គ្រង​គេហដ្ឋាន​ ​នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​។​ ​សេចក្តី​បំប្រួញ​។​ ​បើ​ទ្រង់​ចេញ​ចាក​គេហដ្ឋាន​ ​ទៅ​ទ្រង់ព្រះ​ផ្នួស​ ​នឹង​បាន​ត្រាស់​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ ​ក្នុង​លោក​ ​មា​នដ​ម្បូល​ ​គឺ​កិលេស​បើក​ចេញ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ឥសី​ជា​ខាងក្រៅ​ ​(​អួត​ថា​)​ ​តែង​ចេះចាំ​ ​មហាបុរិសលក្ខណៈ​ ​របស់​មហាបុរស​ទាំង៣២ប្រការ​នេះឯង​ ​តែ​ឥសី​ទាំងនោះ​ ​ឥត​ដឹង​សោះ​។​ ​ព្រោះ​មហាបុរស​ ​បាន​ធ្វើ​នូវ​កម្ម​នេះ​។​បេ​។​ ​ទើបបាន​នូវ​លក្ខណៈ​នេះ​។​
ថយ | ទំព័រទី ៦ | បន្ទាប់