មាន​ទ្រង់ទ្រាយ​ព្រះ​កាយ​ ​ដូចជា​បរិមណ្ឌល​ ​នៃ​ដើម​ជ្រៃ​ ​កាយ​របស់​មហាបុរស​ ​ប្រវែង​ណា​ ​ព្យាម​របស់​មហាបុរស​ ​ក៏​ប្រវែង​នោះ​ដែរ​ ​គឺ​មាន​កាយ​ ​និង​ព្យាម​ស្មើគ្នា​។​ ​មាន​ព្រះ​សូរង​មូល​សម​។​ ​មាន​ព្រះ​ប្រសាទ​ ​គឺ​សរសៃ​ល្អិត​ឆ្មារ​ ​ដ៏​លើសលែង​ ​សម្រាប់​ទទួល​រស​អាហារ​។​ ​មាន​ព្រះ​ហនុ​កា​ ​(​ចង្កា​)​ ​ដូចជា​ចង្កា​នៃ​រាជសីហ៍​។​ ​មាន​ព្រះទន្ត៤០គត់​។​ ​មាន​ព្រះទន្ត​រាបស្មើ​។​ ​មាន​ព្រះទន្ត​ជិតស្និទ្ធ​ល្អ​។​ ​មាន​ព្រះ​ទាឋា​ ​គឺ​ចង្កូម​ ​(​ទាំង៤​)​ ​សស្អា​ត​។​ ​មាន​ព្រះ​ជិវ្ហា​ ​ដ៏​ធំវែង​។​ ​មាន​ព្រះ​សូរស័ព្ទ​ ​ដូចជា​សំឡេង​នៃ​ព្រហ្ម​។​ ​កាលបើ​បញ្ចេញវាចា​ ​លាន់ឮ​ពីរោះ​ ​ដូចជា​សំឡេង​នៃ​សត្វ​ករវិក​។​ ​មាន​ព្រះនេត្រ​ខៀវស្រស់​។​ ​មាន​ដួង​ព្រះនេត្រ​ ​ដូចជា​ភ្នែក​នៃ​ ​(​កូន​)​ ​គោ​។​ ​មាន​ព្រះ​ឧណ្ណាលោម​ ​គឺ​រោម​ប្រជុំ​ចិញ្ចើម​ ​ដុះ​ត្រង់​ចន្លោះ​នៃ​ព្រះ​ភមុ​កា​ ​(​ចិញ្ចើម​)​ ​មាន​ពណ៌ស​ក្បុស​ ​ទន់ល្មើយ​ដូចជា​សំឡី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាបុរស​ ​ដែល​មាន​ព្រះ​ឧណ្ណាលោម​ ​ដុះ​ត្រង់​ចន្លោះ​នៃ​ព្រះ​ភមុ​កា​ ​មាន​ពណ៌ស​ក្បុស​ ​ទន់ល្មើយ​ដូចជា​សំឡី​ ​ដោយហេតុ​ណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុនេះ​ឯង​ ​ជាម​ហា​បុរិស​លក្ខណៈ​ ​របស់​មហាបុរស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​មហាបុរស​ ​មាន​ព្រះ​សីរ្ស​ ​ហាក់ដូចជា​ប្រដាប់ដោយ​ក្បាំង​មកុដ​ស្រេចស្រាប់​។​ ​
ថយ | ទំព័រទី ៥ | បន្ទាប់