ទាំងឡាយ​ ​ក្រោធពិរោធ​ក្រៃលែង​ជាង​ហេតុ​ ​អមនុស្ស​ទាំងឡាយ​នោះ​ ​មិន​ធ្វើតាមអាជ្ញា​នៃ​ស្តេច​ជាធំ​ ​មិន​ធ្វើតាមអាជ្ញា​នៃ​យក្ខ​ ​ជា​សេនាបតី​ ​២៨​ ​នាក់​ ​របស់​ស្តេច​ជាធំ​នោះ​។​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​អមនុស្ស​ទាំង​ឡាយ​នោះ​ៗ​ឯង​ ​គេ​តែង​ហៅថា​ ​ជាស​ត្រូវ​នឹង​ស្តេច​ជាធំ​។​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ពួក​ចោរ​ក្នុង​ដែន​នៃ​ស្តេច​មគធៈ​ ​មិន​ធ្វើតាមអាជ្ញា​នៃ​ស្តេច​មគធៈ​ ​មិន​ធ្វើតាមអាជ្ញា​នៃ​សេនាបតី​ ​របស់​ស្តេច​មគធៈ​ ​មិន​ធ្វើតាមអាជ្ញា​ ​នៃ​សេនាបតី​ ​ជា​អ្នក​ប្រៀនប្រដៅ​របស់​ស្តេច​មគធៈ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ពួក​មហាចោរ​ទាំងអម្បាល​នោះ​ ​គេ​តែង​ហៅថា​ជាស​ត្រូវ​នឹង​ស្តេច​មគធៈ​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​មាន​អមនុស្ស​ទាំងឡាយ​ ​ជា​អ្នក​ក្រោធពិរោធ​ក្រៃលែង​ជាង​ហេតុ​ ​អមនុស្ស​ទាំងនោះ​ ​មិន​ធ្វើតាមអាជ្ញា​នៃ​ស្តេច​ជាធំ​ ​មិន​ធ្វើតាមអាជ្ញា​នៃ​សេនាបតី​របស់​ស្តេច​ជាធំ​ ​មិន​ធ្វើតាមអាជ្ញា​ពួក​យក្ខ​សេនាបតី​ ​ជា​អ្នក​ប្រៀនប្រដៅ​របស់​ស្តេច​ជាធំ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​អមនុស្ស​ទាំង​ឡាយ​នោះ​ៗ​ឯង​ ​គេ​តែង​ហៅថា​ ​ជាស​ត្រូវ​នឹង​ស្តេច​ជាធំ​ ​យ៉ាង​ដូច្នោះឯង​។​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ប្រសិនបើ​អមនុស្ស​ណាមួយ​ ​ជា​យក្ខ​ប្រុស​ក្តី​ ​យក្ខ​ស្រី​ក្តី​ ​កូនប្រុស​របស់​យក្ខ​ក្តី​ ​
ថយ | ទំព័រទី ១១៣ | បន្ទាប់