កូនស្រី​របស់​យក្ខ​ក្តី​ ​មហាមាត្រ​របស់​យក្ខ​ក្តី​ ​បរិស័ទ​របស់​យក្ខ​ក្តី​ ​អ្នកបំរើ​របស់​យក្ខ​ក្តី​ ​គន្ធព្វ​ប្រុស​ក្តី​ ​គន្ធព្វ​ស្រី​ក្តី​ ​កូនប្រុស​របស់​គន្ធព្វ​ក្តី​ ​កូនស្រី​របស់​គន្ធព្វ​ក្តី​ ​មហាមាត្យ​របស់​គន្ធព្វ​ក្តី​ ​បរិស័ទ​របស់​គន្ធព្វ​ក្តី​ ​អ្នកបំរើ​របស់​គន្ធព្វ​ក្តី​ ​កុម្ភណ្ឌ​ប្រុស​ក្តី​ ​កុម្ភណ្ឌ​ស្រី​ក្តី​ ​កូនប្រុស​របស់​កុម្ភណ្ឌ​ក្តី​ ​កូនស្រី​របស់​កុម្ភណ្ឌ​ក្តី​ ​មហាមាត្យ​របស់​កុម្ភណ្ឌ​ក្តី​ ​បរិស័ទ​របស់​កុម្ភណ្ឌ​ក្តី​ ​អ្នកបំរើ​របស់​កុម្ភណ្ឌ​ក្តី​ ​នាគ​ឈ្មោល​ក្តី​ ​នាគ​ញី​ក្តី​ ​កូនឈ្មោល​របស់​នាគ​ក្តី​ ​កូនញី​របស់​នាគ​ក្តី​ ​មហាមាត្យ​របស់​នាគ​ក្តី​ ​បរិស័ទ​របស់​នាគ​ក្តី​ ​អ្នកបំរើ​របស់​នាគ​ក្តី​ ​ជា​អ្នកមាន​ចិត្តប្រទូស្ត​ ​ដើរទៅ​តាម​ភិក្ខុ​ ​ឬ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ដែល​កំពុង​ដើរ​ ​ឬ​ឈរ​ជិត​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ដែល​កំពុង​ឈរ​ ​ឬ​អង្គុយ​ជិត​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ដែល​កំពុង​អង្គុយ​ ​ឬ​ដេក​ជិត​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ដែល​កំពុង​ដេក​។​ ​អមនុស្ស​នោះ​ ​ត្រូវ​បុគ្គល​ពោលទោស​ ​កន្ទក់កន្ទេញ​ ​ត្រូវ​ស្រែក​ប្តឹង​ដល់​ពួក​យក្ស​ ​ពួក​យក្ខ​ជាធំ​ ​ពួក​សេនាបតី​ ​ពួក​សេនាបតី​ជាធំ​ ​ទាំងអម្បាល​នេះ​ថា​ ​យក្ខ​នេះ​ចាប់​គេ​ ​យក្ខ​នេះ​ចូល​គេ​ ​យក្ខ​នេះ​បៀតបៀន​គេ​ ​យក្ខ​នេះ​បៀត​បៀន​ផ្សេង​ៗ​ ​យក្ខ​នេះ​ធ្វើទុក្ខ​គេ​ ​យក្ខ​នេះ​ធ្វើឲ្យ​គេ​លំបាក​ ​យក្ខ​នេះ​មិនលែង​គេ​។​
ថយ | ទំព័រទី ១១៤ | បន្ទាប់