ទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានអភិវាទព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ លុះពួកមល្លក្សត្រ អ្នកក្រុងបាវា ឋិតនៅក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស សណ្ឋាគារ យើងខ្ញុំព្រះអង្គ ក្រាលដោយកម្រាលសព្វគ្រប់ បានតាក់តែងអាសនៈទាំងឡាយហើយ បានតម្កល់ក្អមទឹកទុកហើយ បានអុចប្រទីបប្រេងរួចហើយ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះ។
[៩៤] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រ ចីវរ ហើយចូលទៅកាន់សណ្ឋាគារ ជាមួយនឹងភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ទ្រង់លាងព្រះបាទទាំងគូហើយ ទ្រង់ចូលទៅកាន់សណ្ឋាគារ គង់ផ្អែកនឹងសសរកណ្តាល បែរព្រះភក្ត្រទៅទិសខាងកើត។ ចំណែកខាងភិក្ខុសង្ឃ ក៏លាងបាទា ហើយចូលទៅកាន់សណ្ឋាគារ អង្គុយប្របជញ្ជាំងខាងលិច បែរមុខទៅទិសខាងកើត ឆ្ពោះមុខទៅរកព្រះមានព្រះភាគ ចំណែកខាងពួកមល្លក្សត្រ នៅក្នុងក្រុងបាវា ក៏លាងព្រះបាទ ចូលទៅកាន់សណ្ឋាគារ អង្គុយប្របជញ្ជាំងខាងកើត