ពិចារណារឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាបុគ្គលមានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តីដឹងដោយល្អ មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក១។
[១០១] សម្មប្បធាន៤ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈ(១) ឲ្យកើតឡើង សង្វាត ប្រារព្ធ ព្យាយាម ផ្គងចិត្ត ដំកល់ចិត្ត ដើម្បីបិទអកុសលធម៌ទាំងឡាយដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន១ ញុំាងឆន្ទៈ ឲ្យកើតឡើង សង្វាត ប្រារព្ធ នូវសេចក្តីព្យាយាម ផ្គងចិត្ត ដំកល់ចិត្ត ដើម្បីលះបង់នូវអកុសលធម៌ទាំងឡាយដ៏លាមក ដែលកើតឡើងហើយ១ ញុំាងឆន្ទៈឲ្យកើតឡើង សង្វាត ប្រារព្ធ នូវសេចក្តីព្យាយាម ផ្គងចិត្ត ដំកល់ចិត្ត ដើម្បីបណ្តុះបណ្តាលកុសលធម៌ទាំងឡាយ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង១ ញុំាងឆន្ទៈឲ្យកើតឡើង សង្វាត ប្រារព្ធ នូវសេចក្តីព្យាយាម ផ្គងចិត្ត ដំកល់ចិត្ត ដើម្បីឲ្យកុសលធម៌ទាំងឡាយ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យវិនាសទៅ ឲ្យរឹងរឹតតែចំរើនឡើង ធំទូលាយ ចំរើនពេញលេញ១។

(១) សេចក្តីប្រាថ្នា ឬថាសេចក្តីពេញចិត្ត ក្នុងកុសលធម៌។