បុគ្គលពួកខ្លះក្នុងលោកនេះ កើតក្នុងត្រកូលស ហើយប្រព្រឹត្តធម៌មិនខ្មៅ មិនស គឺព្រះនិព្វាន។
[១៩៦] និព្វេធភាគិយសញ្ញា (សេចក្តីសំគាល់នូវធម៌ បែរទៅជិតព្រះនិព្វាន) មាន៦យ៉ាងគឺ សេចក្តីសំគាល់ថាមិនទៀង១ សេចក្តីសំគាល់ក្នុងរបស់ដែលមិនទៀង ថាជាទុក្ខ១ សេចក្តីសំគាល់ក្នុងរបស់ជាទុក្ខ ថាមិនមែនជារបស់ខ្លួន១ សេចក្តីសំគាល់ក្នុងរបស់គួរលះបង់១ សេចក្តីសំគាល់ក្នុងរបស់គួរនឿយណាយ១ សេចក្តីសំគាល់ក្នុងធម៌ជាគ្រឿងរំលត់ទុក្ខ១។ ម្នាលអាវុសោទាំងឡាយ នេះឯងធម៌ពួកប្រាំមួយៗ ដែលព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកល្អហើយ យើងទាំងអស់គ្នា ត្រូវសង្គាយនាធម៌ពួកប្រាំមួយៗនោះ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។
[១៩៧] ម្នាលអាវុសោទាំងឡាយ មានធម៌ពួកប្រាំពីរៗ ដែលព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកល្អហើយ យើងទាំងអស់គ្នា ត្រូវសង្គាយនា ក្នុងធម៌ពួកប្រាំពីរៗ

ចប់ ពួកធម៌ប្រាំមួយៗ ដែលរាប់ចូលក្នុងការសង្គាយនា។