នាថករណធម៌ (ធម៌គ្រឿងធ្វើនូវទីពឹង) មាន១០យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរ ឃើញភ័យចំពោះទោសទាំងឡាយ សូម្បីមានប្រមាណតិច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរ ឃើញភ័យចំពោះទោសទាំងឡាយ សូម្បីមានប្រមាណតិច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយណា នេះជានាថករណធម៌១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុ ជាពហុស្សូត ចាំពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ។ ពួកធម៌ណា មានពីរោះខាងដើម មានពីរោះក្នុងកណ្តាល មានពីរោះក្នុងទីបំផុត ប្រកាសនូវព្រហ្មចារ្យ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ដ៏បរិសុទ្ធបរិបូណ៌សព្វគ្រប់ ភិក្ខុនោះ បានស្តាប់ច្រើន បានចាំរត់មាត់ រំពឹងដោយចិត្តចាក់ធ្លុះ ដោយសេចក្តីយល់ នូវធម៌មានសភាពដូច្នោះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាពហុស្សូត។បេ។ ចាក់ធ្លុះដោយសេចក្តីយល់ណា នេះជា នាថករណធម៌ ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានមិត្រល្អ