មិនមានទុក្ខ ប្រកបដោយតេជោធាតុ ដែលកើតអំពីកម្ម មានផលស្មើគ្នា មិនត្រជាក់ពេក មិនក្តៅពេក ជាយ៉ាងកណ្តាល គួរដល់សេចក្តីព្យាយាម១ ជាអ្នកមិនអួតអាង មិនមានមាយា សំដែងខ្លួនតាមពិតចំពោះគ្រូ ឬសព្រហ្មចារីបុគ្គល ដែលជាអ្នកចេះដឹងទាំងឡាយ១ ជាអ្នកមានព្យាយាមប្រារព្ធហើយ ដើម្បីលះបង់ធម៌ទាំងឡាយ ដែលជាអកុសល ដើម្បីញុំាងធម៌ទាំងឡាយ ដែលជាកុសលឲ្យកើតឡើង ជាអ្នកមានកំឡាំង មានសេចក្តីប្រឹងប្រែង មិនដាក់ធុរៈចុះក្នុងធម៌ទាំងឡាយ ដែលជាកុសល១ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ដែលជាគ្រឿងធ្វើដំណើរទៅកាន់សេចក្តីចំរើន និងសេចក្តីវិនាស ជាគ្រឿងត្រាស់ដឹងរបស់ព្រះអរិយៈ ជាគ្រឿងធ្វើដំណើរទៅកាន់ការអស់ទៅនៃទុក្ខដោយប្រពៃ១។ ធម៌ទាំង៥នេះ មានឧបការៈច្រើន។
[២៨៣] ធម៌៥ដែលគួរចំរើន តើដូចម្តេចខ្លះ។ ការតាំងចិត្តប្រពៃ ប្រកបដោយអង្គ៥គឺ ការផ្សាយទៅនៃបីតិ១ ការផ្សាយទៅនៃសេចក្តីសុខ១ ការផ្សាយទៅនៃចិត្ត១ ការផ្សាយទៅនៃពន្លឺ១ និមិត្តនៃការពិចារណា១។ ធម៌ទាំង៥នេះ គួរចំរើន។
[២៨៣] ធម៌៥ដែលគួរចំរើន តើដូចម្តេចខ្លះ។ ការតាំងចិត្តប្រពៃ ប្រកបដោយអង្គ៥គឺ ការផ្សាយទៅនៃបីតិ១ ការផ្សាយទៅនៃសេចក្តីសុខ១ ការផ្សាយទៅនៃចិត្ត១ ការផ្សាយទៅនៃពន្លឺ១ និមិត្តនៃការពិចារណា១។ ធម៌ទាំង៥នេះ គួរចំរើន។