សេចក្តីឆ្អែតចិត្ត ក៏កើតឡើង កាលលោកមានសេចក្តីឆ្អែតចិត្តកើតឡើងហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះលោកមាននាមកាយស្ងប់រម្ងាប់ហើយ ក៏បានទទួលសេចក្តីសុខ លុះលោកមានសេចក្តីសុខហើយ ចិត្តក៏តាំងនៅនឹង នេះជាវិមុត្តាយតនៈទី៥។ ធម៌ទាំង៥នេះ គួរដឹងច្បាស់។
[២៩១] ធម៌៥ គួរដែលធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ។ ធម្មក្ខន្ធ៥គឺ សីលក្ខន្ធ១ សមាធិក្ខន្ធ១ បញ្ញាខន្ធ១ វិមុត្តិក្ខន្ធ១ វិមុត្តិញ្ញាណទស្សនក្ខន្ធ១។ ធម៌ទាំង៥នេះ គួរធ្វើឲ្យជាក់ច្បាស់។ ធម៌ទាំង៥០នេះ ជាធម៌ពិត ធម៌មែន ជាធម៌ទៀង មិនប្រែប្រួលជាយ៉ាងដទៃឡើយ ដែលព្រះតថាគត ត្រាស់ដឹងដោយប្រពៃហើយ ដោយប្រការដូច្នេះ។
[២៩២] ធម៌៦ មានឧបការៈច្រើន ធម៌៦គួរចំរើន ធម៌៦គួរកំណត់ដឹង ធម៌៦ គួរលះបង់ ធម៌៦ ជាចំណែកនៃសេចក្តីវិនាស ធម៌៦ ជាចំណែកវិសេស ធម៌៦ ត្រាស់ដឹងបានដោយក្រ ធម៌៦ គួរឲ្យកើតឡើង ធម៌៦ គួរធ្វើឲ្យជាក់ច្បាស់។