[​១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះ​តថាគត​ ​(​អាស្រ័យ​)​ ​នូវ​ជាតិ​ពីមុន​ ​ភព​ពីមុន​ ​លំនៅ​ពីមុន​ ​កើតជា​មនុស្ស​ ​ក្នុង​កាលមុន​ ​ជា​អ្នក​ចូល​ទៅ​រក​សមណព្រាហ្មណ៍​ ​ហើយ​សាកសួរ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​អំពើ​ដូចម្តេច​ជាកុសល​ ​អំពើ​ដូចម្តេច​ ​ជាអកុសល​ ​អំពើ​ដូចម្តេច​ ​ដែល​ប្រកបដោយ​ទោស​ ​អំពើ​ដូចម្តេច​ ​ដែល​មិន​ប្រកបដោយ​ទោស​ ​អំពើ​ដូចម្តេច​ ​គួរ​សេព​ ​អំពើ​ដូចម្តេច​ ​មិន​គួរ​សេព​ ​អំពើ​ដូចម្តេច​ ​ដែល​ខ្ញុំ​ធ្វើ​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​ទុក្ខ​អស់​កាលយូរ​អង្វែង​ ​មួយទៀត​ ​អំពើ​ដូចម្តេច​ ​ដែល​ខ្ញុំ​ធ្វើ​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​អស់​កាលយូរ​អង្វែង​។​ ​ព្រះ​តថាគត​នោះ​ ​ព្រោះ​បាន​ធ្វើ​ ​សន្សំ​ ​កសាង​ ​នូវ​កុសលកម្ម​នោះ​។​បេ​។​ ​លុះ​ព្រះ​តថាគត​នោះ​ ​ច្យុត​ចាក​ឋានសួគ៌​នោះ​ ​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ ​ក៏បាន​នូវ​មហាបុរិសលក្ខណៈ​នេះ​ ​គឺជា​អ្នកមាន​ឆវី​ ​(​សម្បុរថ្ងៃ​)​ ​ដ៏​ល្អិត​ ​ផូរផង់​ ​រលីង​ស្រិល​ ​រអិល​ធុ​លី​ធ្លាក់​មក​ត្រូវ​ ​មិន​ជាប់​កាយ​។​ ​ព្រះ​តថាគត​នោះ​ ​ប្រកបដោយ​លក្ខណៈ​នោះ​ ​បើ​នៅ​គ្រប់គ្រង​គេហដ្ឋាន​ ​នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​។​បេ​។​ ​
ថយ | ទំព័រទី ២៨ | បន្ទាប់