កាលបើ​ព្រះ​តថាគត​នៅ​សោយរាជ្យ​ ​នឹង​បាន​របស់​អ្វី​ ​គឺ​នឹង​បាន​ជា​អ្នកមាន​ប្រាជ្ញា​ច្រើន​ ​បណ្តា​អ្នក​បរិភោគ​កាម​ទាំងឡាយ​ ​នឹង​រក​អ្នកណាមួយ​ឲ្យ​មាន​ប្រាជ្ញា​ប្រហែល​ ​ឬ​ប្រសើរ​វិសេស​ ​ជាង​បញ្ញា​របស់​ព្រះ​តថាគត​នោះ​ ​គ្មានឡើយ​ ​កាលបើ​ព្រះ​តថាគត​នៅ​សោយរាជ្យ​ ​នឹង​បាន​របស់​នេះឯង​។​បេ​។​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​អ្វី​ ​គឺ​នឹង​បាន​ជា​អ្នកមាន​ប្រាជ្ញា​ច្រើន​ ​មាន​ប្រាជ្ញា​ក្រាស់​ ​មាន​ប្រាជ្ញា​រីករាយ​ ​មាន​ប្រាជ្ញា​រហ័ស​ ​មាន​ប្រាជ្ញា​ដ៏​មោះមុត​ ​មាន​ប្រាជ្ញា​ ​ជា​គ្រឿង​សង្កត់សង្កិន​ ​ឬ​ទំ​លាយ​ ​(​នូវ​គំនរ​កិលេស​ ​មាន​លោភៈ​ជាដើម​)​ ​បណ្តា​សត្វ​ទាំងពួង​ ​នឹង​រក​សត្វ​ណាមួយ​ ​ឲ្យ​មាន​ប្រាជ្ញា​ស្មើ​ ​ឬ​ប្រសើរ​វិសេស​ជាង​បញ្ញា​របស់​ព្រះ​តថាគត​នោះ​គ្មានឡើយ​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ត្រាស់​សេចក្តី​នេះ​រួចហើយ​។​ ​ទើប​ទ្រង់​ត្រាស់​នូវ​គាថា​ព័ន្ធ​នេះ​ ​ក្នុង​លក្ខណៈ​នោះ​ថា​
​[​១៨​]​ ​ក្នុង​កាលមុន​ ​ភព​មុន​ ​ជាតិ​ពីមុន​ ​តថាគត​ ​ជា​អ្នក​ចង់​ចេះដឹង​ ​បាន​ចូល​ទៅ​រក​បព្វជិត​ ​ហើយ​សាកសួរ​ ​(​នូវ​ប្រស្នា​)​ ​បាន​ស្តាប់​ដោយ​គោរព​ ​ធ្វើ​សេចក្តី​ឲ្យ​តាំងនៅ​ខាងក្នុង​ ​ហើយ​ចំណាំ​នូវ​ពាក្យ​ ​ដែល​ប្រកបដោយ​ប្រយោជន៍​តែមួយ​យ៉ាង​។​ ​ព្រោះ​កម្ម​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​
ថយ | ទំព័រទី ២៩ | បន្ទាប់