ឬសព្រហ្មចារីបុគ្គលណាមួយ គួរជាទីគោរព បានដំកល់ចំពោះនូវហិរិ និងឱត្តប្បៈដ៏មានកំឡាំងផង នូវសេចក្តីស្រឡាញ់ និងសេចក្តីគោរពផង ក្នុងគ្រូ ឬសព្រហ្មចារីបុគ្គល នេះជាហេតុទី១ បច្ច័យទី១ រមែងប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌ឡើង។ លុះភិក្ខុនោះ ចូលទៅអាស្រ័យនៅនឹងគ្រូនោះ ឬសព្រហ្មចារីបុគ្គលណាមួយ ដែលគួរជាទីគោរពនោះ ហើយដំកល់ចំពោះនូវហិរិ និងឱត្តប្បៈដ៏មានកំឡាំងផង នូវសេចក្តីស្រឡាញ់ និងសេចក្តីគោរពផង ក្នុងគ្រូ ឬសព្រហ្មចារីបុគ្គល បានចូលទៅសាកសួរ ពិគ្រោះនឹងគ្រូ ឬសព្រហ្មចារីបុគ្គលទាំងនោះ តាមកាលដ៏គួរថា បពិត្រលោកដ៏ចំរើន វត្ថុនេះដូចម្តេច វត្ថុនេះមានប្រយោជន៍ដូចម្តេច គ្រូ ឬសព្រហ្មចារីបុគ្គលដ៏មានអាយុទាំងនោះ បានបើកបង្ហាញសេចក្តីដែលកំបាំងផង បានធ្វើសេចក្តីដែលជ្រៅឲ្យរាក់ផង បានបន្ទោបង់នូវសេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយ ដែលគួរសង្ស័យដ៏ច្រើនផង ដល់ភិក្ខុនោះ នេះជាហេតុទី២ បច្ច័យទី២ រមែងប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌ឡើង។