លុះ​ភិក្ខុ​នោះ​ ​បាន​ស្តាប់ធម៌​នោះ​ហើយ​ ​ក៏បាន​បរិបូណ៌​ដោយ​សេចក្តី​ស្ងប់ស្ងាត់​ពីរ​ប្រការ​ ​គឺ​ស្ងាត់​កាយ១​ ​ស្ងាត់​ចិត្ត១​ ​នេះ​ជាហេតុ​ទី៣​ ​បច្ច័យ​ទី៣​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​បញ្ញា​ ​ជា​ខាងដើម​ ​នៃ​មគ្គ​ព្រហ្មចារ្យ​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​ដើម្បី​ធ្វើ​បញ្ញា​ ​ដែល​ខ្លួន​បាន​ស៊ប់​ហើយ​ ​ឲ្យ​ជាភិយ្យោភាព​ ​ធំ​ទូលាយ​ ​ចំរើន​ ​បរិបូណ៌​ឡើង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នកមានសីល​ ​សង្រួម​ក្នុង​បាតិមោក្ខ​សំវរ​សីល​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ជា​អ្នក​ឃើញ​ភ័យ​ ​ក្នុង​ទោស​សូម្បី​បន្តិចបន្តួច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​នេះ​ជាហេតុ​ទី៤​ ​បច្ច័យ​ទី៤​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​បញ្ញា​ ​ជា​ខាងដើម​ ​នៃ​មគ្គ​ព្រហ្មចារ្យ​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​ដើម្បី​ធ្វើ​បញ្ញា​ ​ដែល​ខ្លួន​បាន​ស៊ប់​ហើយ​ ​ឲ្យ​ជាភិយ្យោភាព​ ​ធំ​ទូលាយ​ ​ចំរើន​ ​បរិបូណ៌​ឡើង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​ពហុស្សូត​ ​ចេះចាំ​នូវ​ពុទ្ធវចនៈ​ ​ដែល​ខ្លួន​បាន​ស្តាប់​ហើយ​ ​សន្សំទុក​នូវ​ពុទ្ធវចនៈ​ ​ដែល​ខ្លួន​បាន​ស្តាប់​ហើយ​ ​ធម៌​ទាំងឡាយ​ណា​ ​ពីរោះ​បទ​ដើម​ ​ពីរោះ​បទ​កណ្តាល​ ​ពីរោះ​បទ​ចុង​
ថយ | ទំព័រទី ៣០៦ | បន្ទាប់