ប្រកាស​នូវ​ព្រហ្មចារ្យ​ ​ព្រមទាំង​អត្ថ​ ​ទាំង​ព្យញ្ជនៈ​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​ទាំងអស់​ ​ធម៌​ដែល​មាន​សភាព​ដូច្នោះ​ ​ភិក្ខុ​នោះ​ឯង​ ​ក៏បាន​ស្តាប់​ច្រើន​ ​បាន​ចាំទុក​ ​ចាំ​រត់មាត់​ ​ចាំជាប់​ក្នុងចិត្ត​ ​បាន​ចាក់ធ្លុះ​ល្អ​ដោយ​ទិដ្ឋិ​ ​នេះ​ជាហេតុ​ទី៥​ ​បច្ច័យ​ទី៥​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​បញ្ញា​ ​ជា​ខាងដើម​ ​នៃ​មគ្គ​ព្រហ្មចារ្យ​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​ដើម្បី​ធ្វើ​បញ្ញា​ ​ដែល​ខ្លួន​បាន​ស៊ប់​ហើយ​ ​ឲ្យ​ជាភិយ្យោភាព​ ​ធំ​ទូលាយ​ ​ចំរើន​ ​បរិបូណ៌​ឡើង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​អ្នកមាន​សេចក្តី​ព្យាយាម​ប្រារព្ធ​ ​ដើម្បី​លះបង់​នូវ​ធម៌​ទាំងឡាយ​ ​ជាអកុសល​ ​ដើម្បី​ញុំាង​ធម៌​ទាំងឡាយ​ ​ជាកុសល​ឲ្យ​កើតឡើង​ ​ជា​អ្នកមាន​កំឡាំង​ ​មាន​សេចក្តី​ប្រឹងប្រែង​ខ្ជាប់ខ្ជួន​ ​មិន​ដាក់ចុះ​នូវ​ធុរៈ​ ​ក្នុង​ធម៌​ទាំងឡាយ​ជាកុសល​ ​នេះ​ជាហេតុ​ទី៦​ ​បច្ច័យ​ទី៦​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​បញ្ញា​ ​ជា​ខាងដើម​ ​នៃ​មគ្គ​ព្រហ្មចារ្យ​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​ដើម្បី​ធ្វើ​បញ្ញា​ ​ដែល​ខ្លួន​បាន​ស៊ប់​ហើយ​ ​ឲ្យ​ជាភិយ្យោភាព​ ​ធំ​ទូលាយ​ ​ចំរើន​ ​បរិបូណ៌​ឡើង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នកមាន​ស្មារតី​ ​ប្រកបដោយ​ស្មារតី​ ​និង​ភាពជា​អ្នកមាន​ប្រាជ្ញា​ចាស់​ក្លា​ ​ដ៏​ខ្ពង់ខ្ពស់​ ​នឹកឃើញ​នូវ​អំពើ​ដែល​ខ្លួន​ធ្វើរួច​យូរហើយ​ផង​ ​នូវ​សំដី​ដែល​ខ្លួន​ ​និយាយ​រួច​យូរហើយ​ផង
ថយ | ទំព័រទី ៣០៧ | បន្ទាប់