[៣២៥] ធម៌៩ មានឧបការៈច្រើន ធម៌៩គួរចំរើន ធម៌៩គួរកំណត់ដឹង ធម៌៩គួរលះបង់ ធម៌៩ជាចំណែកនៃសេចក្តីវិនាស ធម៌៩ជាចំណែកវិសេស ធម៌៩យល់បានដោយក្រ ធម៌៩គួរឲ្យកើតឡើង ធម៌៩គួរដឹងច្បាស់ ធម៌៩គួរធ្វើឲ្យជាក់ច្បាស់។
[៣២៦] ធម៌៩មានឧបការៈច្រើន តើដូចម្តេចខ្លះ។ ធម៌ដែលមានយោនិសោមនសិការៈ ជាឫស៩យ៉ាង កាលភិក្ខុធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា សេចក្តីត្រេកអរទន់ ក៏កើតឡើង១ កាលលោកត្រេកអរហើយ សេចក្តីឆ្អែតចិត្ត កើតឡើង១ កាលលោកមានសេចក្តីឆ្អែតចិត្តកើតឡើងហើយ កាយក៏ស្ងប់រម្ងាប់១ លុះលោកមានកាយស្ងប់រម្ងាប់ហើយ ក៏បានសោយសេចក្តីសុខ១ លុះលោកមានសេចក្តីសុខហើយ ចិត្តក៏តាំងនៅមាំ១ លុះលោកមានចិត្តតាំងនៅមាំហើយ ក៏ដឹងឃើញច្បាស់តាមសភាវៈពិត១ កាលលោកបានដឹង បានឃើញច្បាស់ តាមសភាវៈពិតហើយ តែងនឿយណាយដោយខ្លួនឯង១ លុះលោកនឿយណាយហើយ រមែងប្រាសចាកតម្រេក រមែងផុតស្រឡះចាកតម្រេក១។ ធម៌ទាំង៩នេះ មានឧបការៈច្រើន។