មហាបុរស​ ​មាន​ព្រះ​បណ្ហិ​ ​គឺ​កែង​ ​វែង​។​ ​មាន​ព្រះ​អង្គុលិ​ ​គឺ​ម្រាម​ព្រះហស្ត​ ​និង​ម្រាម​ព្រះ​បា​ទវែងៗ​។​ ​មានផ្ទៃ​ព្រះហស្ត​ ​និង​ផ្ទៃ​ព្រះបាទ​ដ៏​ទន់ល្មើយ​។​ ​មានផ្ទៃ​ព្រះហស្ត​ ​និង​ផ្ទៃ​ព្រះបាទ​ ​ប្រទាក់​ដោយ​ក្រឡា​ ​ដូចជា​សំណាញ់​។​ ​មាន​ព្រះបាទ​ដូចជា​អណ្តែត​ឡើង​ខាងលើ​។​ ​មាន​ព្រះ​ជង្ឃា​ ​គឺ​ស្មង​រៀវ​មូល​ត្រសូល​ ​ស្រដៀងនឹង​ស្មង​សត្វ​ទ្រាយ​។​ ​កាលបើ​ទ្រង់​ឈរ​ ​មិនបាច់​ឱន​ព្រះអង្គ​ចុះ​ ​អាច​ស្ទាបអង្អែល​ព្រះ​ជា​ណុ​ ​គឺ​ជង្គង់​ ​ដោយ​ផ្ទៃ​ព្រះហស្ត​ទាំងពីរ​បាន​។​ ​មាន​ព្រះ​អង្គាវយវៈ​ ​ដែល​ត្រូវ​លាក់កំបាំង​ ​ដោយ​សំពត់​ឋិតនៅ​ក្នុង​ស្រោម​។​ ​មាន​ស្បែក​សម្បុរថ្ងៃ​ ​(​លឿង​ភ្លឺ​អន្លង់​)​ ​ដូចជា​សម្បុរ​នៃ​មាស​។​ ​មាន​ព្រះ​ឆវី​ ​គឺ​សម្បុរថ្ងៃ​ ​ល្អិត​ផូរផង់​ ​រលីង​ស្រិល​ ​រអិល​ ​ធុ​លី​ធ្លាក់​មក​មិន​ជាប់​ព្រះ​កាយ​។​ ​មាន​ព្រះ​លោមា​តែ១សរ​សៃៗ​ ​គឺ​ក្នុង​រណ្តៅ​រោម​ ​១​ ​មាន​រោម​ ​១​។​ ​មាន​ព្រះ​លោមា​ ​មាន​ចុងង​ឡើងលើ​ ​ព្រះ​លោមា​ ​ដែល​ដុះឡើង​ហើយ​ ​មាន​ចុង​ឡើងលើ​ ​ជា​ទក្ខិណាវដ្ត​ ​វិលវង់​ព័ទ្ធពេន​ទៅ​ខាងស្តាំ​ ​មាន​សម្បុរ​ខៀវ​ ​ដូចជា​សម្បុរ​នៃ​ផ្កា​អញ្ជ័ន​ ​កួច​មូល​ដូចជា​កុណ្ឌល​។​ ​មាន​ព្រះ​កាយ​ត្រង់​ ​ដូចជា​កាយ​នៃ​ព្រហ្ម​។​ ​មាន​ព្រះ​មំសៈ​ ​គឺ​សាច់៧​ ​អន្លើ​ពេញ​បរិបូណ៌​។​ ​មាន​ព្រះ​កាយ​ពាក់កណ្តាល​ខាងលើ​ ​ដូចជា​កាយ​នៃ​រាជសីហ៍​។​ ​មាន​ព្រះ​បិដ្ឋិ​ ​គឺ​ខ្នង​ ​ដ៏​ពេញ​បរិបូណ៌​។​ ​
ថយ | ទំព័រទី ៤ | បន្ទាប់