មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ មហាបុរិសលក្ខណៈ នេះ គឺជាអ្នកមានប្រសាទ គឺសរសៃល្អិតឆ្មារដ៏លើសលែង សម្រាប់ទទួលរសអាហារ ឯប្រសាទសម្រាប់ទទួលរសអាហារ របស់ព្រះតថាគតនោះ មានចុង-ង-ឡើងលើ ប្រជុំស្រោបត្រង់ក សម្រាប់ទទួលរសអាហារ ជ្រួតជ្រាបផ្សព្វផ្សាយស្មោះស្មើគ្នា (សព្វសព៌ាង្គកាយ)។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានអាពាធតិច មានទុក្ខតិច ប្រកបដោយឧទរ មានភ្លើងធាតុដ៏ស្មើ គឺមិនត្រជាក់ពេក មិនក្តៅពេក កាលបើនៅជាស្តេច នឹងបានរបស់នេះឯង។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានអាពាធតិច មានទុក្ខតិច ប្រកបដោយឧទរមានភ្លើងធាតុដ៏ស្មើ គឺមិនត្រជាក់ពេក មិនក្តៅពេក ជាយ៉ាងកណ្តាល ល្មមសមគួរ ដល់សេចក្តីព្យាយាម កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះព្រះមានព្រះភាគ បានពោលសេចក្តីនេះរួចហើយ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា