មិន​លុះ​អគតិ​ព្រោះ​ខ្លាច​ ​ព្រោះ​ហេតុ​ទាំង៤ណា​។​ ​អរិយសាវ័ក​នោះ​ ​ឈ្មោះថា​ ​មិន​ធ្វើបាប​កម្ម​ ​ព្រោះ​ហេតុ៤យ៉ាងនេះ​។​ ​ព្រះមានព្រះភាគ​ ​បាន​សំដែង​ពាក្យ​នេះ​ហើយ​ ​ព្រះ​សុគត​ ​ជា​សាស្តា​ ​លុះ​ទ្រង់​សំដែង​ពាក្យ​នេះ​ហើយ​ ​ទើប​សំដែង​គាថា​ព័ន្ធ​នេះ​ ​តទៅទៀត​ថា​
​[​៤៨​]​ ​អ្នកណា​ ​ប្រព្រឹត្ត​កន្លង​ធម៌​ ​ព្រោះ​សេចក្តី​ស្រឡាញ់​ ​ព្រោះ​សេចក្តី​ស្អប់​ ​ព្រោះ​សេចក្តី​ខ្លាច​ ​ព្រោះ​សេចក្តី​វង្វេង​ ​យស​របស់​អ្នកនោះ​ ​រមែង​សាបសូន្យ​ទៅ​ ​ដូច​ព្រះចន្ទ​ខាង​រនោច​។​ ​អ្នកណា​មិន​ប្រព្រឹត្ត​កន្លង​ធម៌​ ​ព្រោះ​សេចក្តី​ស្រឡាញ់​ ​ព្រោះ​សេចក្តី​ស្អប់​ ​ព្រោះ​សេចក្តី​ខ្លាច​ ​ព្រោះ​សេចក្តី​វង្វេង​ ​យស​របស់​អ្នកនោះ​ ​រមែង​ពេញ​បរិបូណ៌​ ​ដូច​ព្រះចន្ទខាងខ្នើត​។​

 [​៤៩​]​ ​អរិយសាវ័ក​ ​មិន​សេព​នូវ​ធម៌​ ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​ភោគ៦យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​គហបតិ​បុត្ត​ ​កិរិយា​ប្រក​បរឿយៗ​ ​នូវ​ការ​ផឹកទឹក​ស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាហេតុ​ ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​ភោគៈ​ ​១
ថយ | ទំព័រទី ៧១ | បន្ទាប់