ដោយ​ការប្រព្រឹត្តិ​ខ្លួន​ស្មើ១​ ​ដោយ​ការ​មិន​កុហក​បញ្ឆោត១​។​ ​ម្នាល​គហបតិ​បុត្ត​ ​មិត្ត​អាមាត្យ​ជា​ទិសខាងជើង​ ​ដែល​កុលបុត្ត​ប្រតិបត្តិ​ដោយស្ថាន៥យ៉ាងនេះ​ឯង​ហើយ​ ​រមែង​អនុគ្រោះ​កុលបុត្ត​ ​ដោយស្ថាន៥យ៉ាង​ ​គឺ​ ​រក្សា​មិត្ត​ដែល​ធ្វេសប្រហែស១​ ​ជួយ​ថែទាំ​ទ្រព្យសម្បត្តិ​ ​របស់​មិត្ត​ដែល​ធ្វេសប្រហែស១​ ​ជាទី​ពឹង​របស់​មិត្ត​ដែល​មាន​ភ័យ១​ ​មិន​បោះបង់​គ្នា​ក្នុង​គ្រា​វិបត្តិ១​ ​រាប់អាន​រហូតដល់​ផៅពង្ស​របស់​មិត្ត១​។​ ​ម្នាល​គហបតិ​បុត្ត​ ​មិត្ត​អាមាត្យ​ ​ជា​ទិសខាងជើង​ ​ដែល​កុលបុត្ត​ប្រតិបត្តិ​ ​ដោយស្ថាន៥យ៉ាងនេះ​ឯង​ហើយ​ ​រមែង​អនុគ្រោះ​កុលបុត្ត​ ​ដោយស្ថាន៥យ៉ាងនេះ​ ​ទិសខាងជើង​នោះ​ ​ដែល​កុលបុត្ត​បាន​បិទបាំង​ហើយ​ ​ជា​ទិស​មាន​សេចក្តី​ក្សេម​ ​ឥតមាន​ភយន្តរាយ​យ៉ាងនេះ​។​
 [​៧៤​]​ ​ម្នាល​គហបតិ​បុត្ត​ ​ទាសៈ​ ​និង​កម្មករ​ ​ជា​ទិស​ខាងក្រោម​ ​ចៅហ្វាយនាយ​ ​ត្រូវ​ទំនុកបម្រុង​ ​ដោយស្ថាន៥យ៉ាងគឺ​ ​ដោយ​ការចាត់ចែង​ការងារ​សមគួរ​ ​តាម​កំឡាំង១​ ​ដោយ​ការ​ឲ្យ​នូវ​ភត្តាហារ​ ​និង​ថ្លៃឈ្នួល១​ ​
ថយ | ទំព័រទី ៨៨ | បន្ទាប់