ដោយ​ការ​ព្យាបាល​ ​ក្នុង​វេលា​ឈឺថ្កាត់១​ ​ដោយ​ការចែក​រំលែក​នូវ​របស់​ ​មាន​រស​ត្រកាល​ចំឡែក១​ ​ដោយ​ការ​ឲ្យ​ឈប់សម្រាក​ក្នុង​សម័យ​គួរ១​។​ ​ម្នាល​គហបតិ​បុត្ត​ ​ទាសៈ​ ​និង​កម្មករ​ ​ជា​ទិស​ខាងក្រោម​ ​ដែល​ចៅហ្វាយនាយ​ទំនុកបម្រុង​ ​ដោយស្ថាន៥យ៉ាងនេះ​ឯង​ហើយ​ ​រមែង​អនុគ្រោះ​ចៅហ្វាយនាយ​ ​ដោយស្ថាន៥យ៉ាង​ ​គឺ​ ​ក្រោក​ឡើង​ធ្វើការងារ​មុន​ចៅហ្វាយនាយ១​ ​ឈប់​ធ្វើការងារ​ក្រោយ​ចៅហ្វាយនាយ១​ ​កាន់​យក​តែ​របស់​ដែល​ចៅហ្វាយនាយ​ឲ្យ១​ ​ធ្វើការងារ​របស់​ចៅហ្វាយនាយ​ ​ដោយ​យកចិត្ត​ទុកដាក់១​ ​នាំ​កិត្តិគុណ​របស់​ចៅហ្វាយនាយ​ ​ទៅ​ថ្លែង​ក្នុង​ទី​នោះ​ៗ១​។​ ​ម្នាល​គហបតិ​បុត្ត​ ​ទាសៈ​ ​និង​កម្មករ​ ​ជា​ទិស​ខាងក្រោម​ ​ដែល​ចៅហ្វាយនាយ​ទំនុកបម្រុង​ ​ដោយស្ថាន៥យ៉ាងនេះ​ឯង​ហើយ​ ​រមែង​អនុគ្រោះ​ចៅហ្វាយនាយ​ ​ដោយស្ថាន៥យ៉ាងនេះ​ ​ទិស​ខាងក្រោម​នុ៎ះ​ ​ដែល​ចៅហ្វាយនាយ​ ​បាន​បិទបាំង​ហើយ​ ​ជា​ទិស​មាន​សេចក្តី​ក្សេម​ ​ឥតមាន​ភយន្តរាយ​យ៉ាងនេះ​។​
 [​៧៥​]​ ​ម្នាល​គហបតិ​បុត្ត​ ​សមណព្រាហ្មណ៍​ ​ជា​ទិស​ខាងលើ​ ​កុលបុត្ត​ត្រូវ​ផ្គត់ផ្គង់​ ​ដោយស្ថាន៥យ៉ាងគឺ​ ​ដោយ​កាយ​កម្ម​ ​ប្រកបដោយ​មេត្តា១​ ​ដោយ​វចីកម្ម​ ​ប្រកបដោយ​មេត្តា១​ ​ដោយ​មនោ​កម្ម​ ​ប្រកបដោយ​មេត្តា១​ ​ជា​អ្នក​មិន​បិទទ្វារ​(​១​)​ ​ផ្ទះ១​ ​ដោយ​កិរិយា​ឲ្យ​អាមិសទាន១​។​ ​ម្នាល​គហបតិ​បុត្ត​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ទ្វារផ្ទះ​បើក​ទាំងអស់​ក្តី​ ​បិទ​ទាំងអស់​ក្តី​ ​បើ​មិន​ឲ្យ​អ្វី​ ​ឬ​ធ្វើល្អ​អ្វី​ ​ដល់​អ្នកមានសីល​សោះ​ ​ក៏​ឈ្មោះថា​ ​បិទទ្វារ​ដែរ​ ​បើ​ឲ្យ​ ​ឬ​ធ្វើល្អ​អ្វី​ ​ដល់​អ្នកមានសីល​ ​ក៏​ឈ្មោះថា​ ​បើក​ហើយ​។​
ថយ | ទំព័រទី ៨៩ | បន្ទាប់