សមណព្រាហ្មណ៍​ ​ជា​ទិស​ខាងលើ​ ​ដែល​កុលបុត្ត​ ​ទំនុកបម្រុង​ ​ដោយស្ថាន៥យ៉ាងនេះ​ឯង​ហើយ​ ​រមែង​អនុគ្រោះ​កុលបុត្ត​ ​ដោយស្ថាន៦យ៉ាង​ ​គឺ​ ​ហាមឃាត់​កុលបុត្ត​ ​ចាក​អំពើអាក្រក់១​ ​ឲ្យ​តាំងនៅ​តែ​ក្នុង​អំពើល្អ១​ ​អនុគ្រោះ​ដោយចិត្ត​ដ៏​ល្អ១​ ​ឲ្យបាន​ស្តាប់​ពាក្យ​ ​ដែល​មិនធ្លាប់​ស្តាប់១​ ​បំភ្លឺ​សេចក្តី​ ​ដែល​ធ្លាប់​ស្តាប់​ហើយ១​ ​ប្រាប់ផ្លូវ​សួគ៌១​។​ ​ម្នាល​គហបតិ​បុត្ត​ ​សមណព្រាហ្មណ៍​ ​ជា​ទិស​ខាងលើ​ ​ដែល​កុលបុត្ត​ផ្គត់ផ្គង់​ ​ដោយស្ថាន៥យ៉ាងនេះ​ឯង​ហើយ​ ​រមែង​អនុគ្រោះ​កុលបុត្ត​ ​ដោយស្ថាន៦យ៉ាងនេះ​ ​ទិស​ខាងលើ​នុ៎ះ​ ​ដែល​កុលបុត្ត​បាន​បិទបាំង​ហើយ​ ​ជា​ទិស​មាន​សេចក្តី​ក្សេម​ ​ឥតមាន​ភយន្តរាយ​យ៉ាងនេះ​។​ ​ព្រះមានព្រះភាគ​ ​បាន​សំដែង​សេចក្តី​នេះ​ ​ព្រះ​សុគត​ ​ជា​សាស្តា​ ​លុះ​សំដែង​សេចក្តី​នេះ​ហើយ​ ​ទ្រង់​ត្រាស់​ពាក្យជា​គាថា​ព័ន្ធ​ ​តទៅទៀត​ថា​
​[​៧៦​]​ ​មាតាបិតា​ ​ជា​ទិសខាងកើត​ ​អាចារ្យ​ ​ជា​ទិសខាងត្បូង​ ​កូន​ប្រពន្ធ​ ​ជា​ទិសខាងលិច​ ​មិត្ត​អាមាត្យ​ ​ជា​ទិសខាងជើង​ ​ទាសៈ​ ​និង​កម្មករ​
ថយ | ទំព័រទី ៩០ | បន្ទាប់