ករុណាលោកម្ចាស់ សម្ពត់កម្ពលខ្ញុំមានរោមខ្លី។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ សម័យនោះឯង មានស្រីម្នាក់ដណ្តប់សម្ពត់កម្ពលទើបតែនឹងលាងថ្មី។ ភិក្ខុ១រូបមានសេចក្តីត្រេកអរ ក៏និយាយនូវពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី វត្ថុរបស់នាងមានរោមក្រញាញ់ឬ។ ស្រីនោះមិនដឹងច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ សម្ពត់កម្ពលខ្ញុំទើបតែលាងថ្មី។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ សម័យនោះឯង មានស្រីម្នាក់ដណ្តប់សម្ពត់កម្ពលមានរោមរឹង។ មានភិក្ខុ១រូបមានសេចក្តីត្រេកអរ ក៏និយាយពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី វត្ថុរបស់នាងមានរោមរឹងឬ។ ស្រីនោះមិនដឹងច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ សម្ពត់កម្ពលខ្ញុំមានរោមរឹង។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។