លោក​នឹង​ដើរទៅ​បាន​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​
 [​១១២​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​មាន​សេចក្តី​ត្រេកអរ​ ​និយាយ​ពាក្យ​នេះ​នឹង​ស្រី​ម្នាក់​ថា​ ​ម្នាល​ប្អូនស្រី​ ​នាង​ជា​ស្រី​មាន​សទ្ធា​ ​ប៉ុន្តែ​នាង​ឲ្យ​វត្ថុ​ណា​ដល់​ស្វាមី​ ​នាង​មិន​ឲ្យ​វត្ថុ​នោះ​ដល់​អាត្មា​ផង​សោះ​។​ ​ស្រី​នោះ​សួរ​ថា​ ​អ្វី​លោកម្ចាស់​។​ ​ភិក្ខុ​នោះ​ឆ្លើយ​ថា​ ​មេថុនធម្ម​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​មាន​សេចក្តី​ត្រេកអរ​ ​ក៏​និយាយ​ពាក្យ​នេះ​នឹង​ស្រី​ម្នាក់​ថា​ ​ម្នាល​ប្អូនស្រី​ ​នាង​ជា​ស្រី​មាន​សទ្ធា​ ​ប៉ុន្តែ​ទាន​ណា​ដ៏​ប្រសើរ​ ​នាង​មិន​ឲ្យ​ទាន​នោះ​ដល់​អាត្មា​ផង​សោះ​។​ ​ស្រី​នោះ​សួរ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ទាន​ដ៏​ប្រសើរ​នោះ​ ​តើ​ដូចម្តេច​។​ ​ភិក្ខុ​នោះ​ឆ្លើយ​ថា​ ​ទាន​ដ៏​ប្រសើរ​នោះ​ ​គឺ​មេថុនធម្ម​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​។
ថយ | ទំព័រទី ១០៣ | បន្ទាប់