ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុមានសេចក្តីសង្ស័យចំពោះជនទាំងពីរនាក់។បេ។ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។បេ។ ភិក្ខុសំគាល់ថាខ្ទើយ។បេ។ ត្រូវអាបត្តិថុល្លច្ច័យពីរ។បេ។ ភិក្ខុសំគាល់ថាប្រុស។បេ។ ភិក្ខុសំគាល់ថាតិរច្ឆាន ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងអាបត្តិទុក្កដ។ ស្រីម្នាក់ ប្រុសម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។ ស្រីម្នាក់ ប្រុសម្នាក់ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) ចំពោះជនទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រីម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់ជនទាំងពីរថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនោះ ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។