[​១២៨​]​ ​ស្រី​មាន១០ពួក​ ​គឺ​មាតុ​រក្ខិតា១​ ​បិតុ​រក្ខិតា១​ ​មាតាបិតុ​រក្ខិតា១​ ​ភាតុ​រក្ខិតា១​ ​ភគិនី​រក្ខិតា១​ ​ញាតិ​រក្ខិតា១​ ​គោត្ត​រក្ខិតា១​ ​ធម្មរក្ខិតា១​ ​សរ​ក្ខា១​ ​សប​រិ​ទណ្ឌា១​។​
[​១២៩​]​ ​ភរិយា​មាន១០ពួក​គឺ​ ​ធនក្កីតា១​ ​ឆន្ទ​វាសិនី១​ ​ភោគ​វាសិនី១​ ​បដ​វាសិនី១​ ​ឱ​ទ​បត្ត​កិ​នី១​ ​ឱ​ភ​តចុម្ព​ដា១​ ​ទាសីភរិយា១​ ​កម្ម​ការី​ភរិយា១​ ​ធ​ជា​ហ​ដា១​ ​មុ​ហុត្តិ​កា១​។​
[​១៣០​]​ ​ស្រី​ដែល​ម្តាយ​ថែរក្សា​គ្រប់គ្រង​ជាធំ​ត្រួតត្រាលើ​ ​ហៅថា​មាតុ​រក្ខិតា​។​ ​ស្រី​ដែល​ឪពុក​ថែរក្សា​គ្រប់គ្រង​ជាធំ​ត្រួតត្រាលើ​ ​ហៅថា​ ​បិតុ​រក្ខិតា​។​ ​ស្រី​ដែល​ម្តាយ​ឪពុក​ថែរក្សា​គ្រប់គ្រង​ជាធំ​ត្រួតត្រាលើ​ ​ហៅថា​ ​មាតាបិតុ​រក្ខិតា​។​ ​ស្រី​ដែល​បងប្អូន​ប្រុស​ថែរក្សា​គ្រប់គ្រង​ជាធំ​ត្រួតត្រាលើ​ ​ហៅថា​ ​ភាតុ​រក្ខិតា​។​ ​ស្រី​ដែល​បងប្អូន​ស្រី​ថែរក្សា​គ្រប់គ្រង​ជាធំ​ត្រួតត្រាលើ​ ​ហៅថា​ ​ភគិនី​រក្ខិតា​។​ ​ស្រី​ដែល​ពួក​ញាតិ​ថែរក្សា​គ្រប់គ្រង​ជាធំ​ត្រួតត្រាលើ​ ​ហៅថា​ ​ញាតិ​រក្ខិតា​។​ ​ស្រី​ដែល​ជន​មាន​គោត្រ​វង្ស​ស្មើគ្នា​ថែរក្សា​គ្រប់គ្រង​ជាធំ​ត្រួតត្រាលើ​ ​ហៅថា​ ​គោត្ត​រក្ខិតា​។​ ​ស្រី​ដែល​ជន​ប្រព្រឹត្ត​ធម៌​ត្រូវគ្នា​ថែរក្សា​គ្រប់គ្រង​ជាធំ​ត្រួតត្រាលើ​
ថយ | ទំព័រទី ១៣៤ | បន្ទាប់