គឺ​ប្រាប់​សេចក្តី​ប្រាថ្នា​ប្រុស​ដល់​ស្រី​ក្តី​ ​ប្រាប់​សេចក្តី​ប្រាថ្នា​ស្រី​ដល់​ប្រុស​ក្តី​ ​ឲ្យបាន​គ្នា​ជា​ប្រពន្ធ​ក្តី​ ​ជា​ប្តី​ឬ​ជាស​ហាយ​ក្តី​ ​ដោយហោចទៅ​សូម្បីតែ​ស្រី​ដែល​បុរស​គប្បី​នៅ​រួម​អសទ្ធម្ម​មួយរំពេច​(​១​)​ ​នោះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​
 [​១២៧​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​បាន​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី​ ​១​ ​នៃ​បឋម​បារាជិក​រួចហើយ​។​ ​ត្រង់​ពាក្យ​ថា​ ​ប្រព្រឹត្ត​និយាយ​ដឹកនាំ​ ​សេចក្តី​ថា​ ​ភិក្ខុ​ដែល​ស្រី​បង្គាប់​ឲ្យ​ទៅកាន់​សំណាក់​ប្រុស​ក្តី​ ​ភិក្ខុ​ដែល​ប្រុស​បង្គាប់​ឲ្យ​ទៅកាន់​សំណាក់​ស្រី​ក្តី​។​ ​ត្រង់​ពាក្យ​ថា​ ​ប្រាប់​សេចក្តី​ប្រាថ្នា​ប្រុស​ដល់​ស្រី​ក្តី​ ​គឺ​ប្រាប់​បំណង​របស់​ប្រុស​ដល់​ស្រី​ក្តី​។​ ​ត្រង់​ពាក្យ​ថា​ ​ប្រាប់​សេចក្តី​ប្រាថ្នា​ស្រី​ដល់​ប្រុស​ក្តី​ ​គឺ​ប្រាប់​គំនិត​របស់​ស្រី​ដល់​ប្រុស​ក្តី​។​ ​ត្រង់​ពាក្យ​ថា​ ​ឲ្យបាន​គ្នា​ជា​ប្រពន្ធ​ក្តី​ ​គឺ​ប្រាប់​ថា​ ​នាង​ឯង​នឹងជា​ប្រពន្ធ​គេ​។​ ​ត្រង់​ពាក្យ​ថា​ ​ជា​ប្តី​ឬ​ជាស​ហាយ​ក្តី​ ​គឺ​ប្រាប់​ថា​ ​អ្នកឯង​នឹងជា​សហាយ​គេ​។​ ​ត្រង់​ពាក្យ​ថា​ ​ដោយហោចទៅ​ ​សូម្បីតែ​ស្រី​ដែល​បុរស​គប្បី​សេព​មួយរំពេច​នោះ​ ​គឺ​ប្រាប់​ថា​ ​នាង​ឯង​នឹងជា​ស្រី​ដែល​បុរស​គប្បី​សេព​មួយស្របក់​។​ ​ត្រង់​ពាក្យ​ថា​ ​សង្ឃាទិសេស​ ​បាន​អធិប្បាយ​ក្នុង​សង្ឃាទិសេស​ទី១រួចហើយ​។​ ​
​(​១​)​ ​បាន​ដល់​ស្រី​អ្នកលេង​ ​គឺ​ស្រី​ឈ្នួល​ ​ស្រីផ្កាមាស​ ​។​
ថយ | ទំព័រទី ១៣៣ | បន្ទាប់