ក៏​ឡើង​អំពី​ស្ទឹង​គង្គា​ ​ហើយ​ចូល​មករ​ក​ឥសី​ប្អូន​ ​លុះ​ចូល​មកដល់​ហើយ​ ​ក៏​ស្ថិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥសី​ប្អូន​ក៏បាន​ពោល​ពាក្យ​នេះ​នឹង​មណិ​កណ្ឋ​នាគរាជ​ដែល​ស្ថិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​សូមអ្នក​ឲ្យ​កែវមណី​ដល់​អាត្មា​ ​អាត្មា​ត្រូវការ​ដោយ​កែវមណី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​មណិ​កណ្ឋ​នាគរាជ​គិតថា​ ​ភិក្ខុ​ចេះតែ​សូម​កែវមណី​ ​ភិក្ខុ​ត្រូវការ​ដោយ​កែវមណី​ ​គិត​ដូច្នេះហើយ​ ​ក៏​វិល​ទៅវិញ​យ៉ាង​ឆាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រា​ទី២​ ​មណិ​កណ្ឋ​នាគរាជ​ឡើង​មក​អំពី​ស្ទឹង​គង្គា​ ​ហើយ​ចូល​មករ​ក​ឥសី​ប្អូន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥសី​ប្អូន​បានឃើញ​មណិ​កណ្ឋ​នាគរាជ​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ពោល​ពាក្យ​សូម​កែវមណី​នឹង​មណិ​កណ្ឋ​នាគរាជ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​សូមអ្នក​ឲ្យ​កែវមណី​ដល់​អាត្មា​ ​អាត្មា​ត្រូវការ​ដោយ​កែវមណី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​មណិ​កណ្ឋ​នាគរាជ​ក៏​រំពឹង​ថា​ ​ភិក្ខុ​ចេះតែ​សូម​កែវមណី​ ​ភិក្ខុ​ត្រូវការ​ដោយ​កែវមណី​ ​ហើយ​ត្រឡប់​អំពី​ទីនោះ​បាត់​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រា​ទី៣​ ​មណិ​កណ្ឋ​នាគរាជ​ ​ក៏​ឡើង​មក​អំពី​ស្ទឹង​គង្គា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥសី​ប្អូន​
ថយ | ទំព័រទី ១៨៥ | បន្ទាប់