ការដែលសង្ឃសំដែងទីសម្រាប់ធ្វើវិហាររបស់ភិក្ខុឈ្មោះនេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀម (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង។ ទីសម្រាប់សង់វិហាររបស់ភិក្ខុឈ្មោះនេះ សង្ឃបានសំដែងហើយ។ ការសំដែងទីសម្រាប់សង់វិហារនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំព្រះករុណា ចាំទុកនូវដំណើរនេះ ដោយកិរិយាស្ងៀមយ៉ាងនេះ។
[២២៥] ទីដែលហៅថា ប្រកបដោយសេចក្តីរង្កៀស (នោះ) គឺទីជាលំនៅនៃពួកស្រមោចក្រហមក្តី ជាលំនៅនៃពួកកណ្តៀរក្តី ជាលំនៅនៃពួកកណ្តុរក្តី ជាលំនៅនៃពួកពស់ក្តី ជាលំនៅនៃពួកខ្ទួយក្តី ជាលំនៅនៃពួកក្អែបក្តី ជាលំនៅនៃពួកដំរីក្តី ជាលំនៅនៃពួកសេះក្តី ជាលំនៅនៃពួកខ្លាធំក្តី ជាលំនៅនៃពួកខ្លាដំបងក្តី ជាលំនៅនៃពួកខ្លាឃ្មុំក្តី ជាលំនៅនៃពួកខ្លារខិន(១) ក្តី ជាលំនៅរបស់ពួកសត្វតិរច្ឆានឯណានីមួយក្តី ទីសម្រាប់ដាំបុព្វណ្ណ(២) ជាតិក្តី ទីសម្រាប់ដាំអបរណ្ណ(៣) ជាតិក្តី កន្លែងសម្រាប់សម្លាប់ចោរក្តី កន្លែងសម្រាប់ផ្ចាលទោស(៤) ក្តី កន្លែងព្រៃស្មសានក្តី

(១) តរច្ឆ ជួនប្រែថា ឆ្កែព្រៃ ។ (២) វត្ថុដែលត្រូវបរិភោគមុន បានដល់ស្រូវ ៧យ៉ាង មានស្រូវសាលីជាដើម ហៅថា បុព្វណ្ណជាតិ ។ (៣) វត្ថុដែលត្រូវបរិភោគក្រោយ បានដល់ សណ្តែក ល្ង ជាដើម ហៅថា អបរណ្ណជាតិ ។ (៤) គឺទីដែលគេចងវាយរ៉ាវ ។