[២២៩] វិហារដែលមានទាយកជាម្ចាស់ តថាគតហៅថាវិហារធំ។ ទីដែលគេលាបខាងក្នុងក្តី លាបខាងក្រៅក្តី លាបទាំងខាងក្នុងទាំងខាងក្រៅក្តី ហៅថាវិហារ។ ត្រង់ពាក្យថា គប្បីឲ្យគេធ្វើ គឺធ្វើខ្លួនឯងក្តី ឲ្យគេធ្វើក្តី។ ត្រង់ពាក្យថា ឬមិននាំភិក្ខុទាំងឡាយទៅដើម្បីសំដែងទីឲ្យ សេចក្តីថា ភិក្ខុអ្នកធ្វើវិហារ មិនឲ្យភិក្ខុទាំងឡាយសំដែងទីសម្រាប់សង់វិហារដោយកម្មមានញត្តិជាគំរប់ពីរ ហើយធ្វើខ្លួនឯងក្តី ឲ្យគេធ្វើក្តី ត្រូវអាបត្តិទុក្កដគ្រប់ប្រយោគ នៅបាយអ១ដុំទៀតនឹងសម្រេច ត្រូវអាបត្តិថុល្លច្ច័យ លុះយកដុំនោះបូកសម្រេច ត្រូវអាបត្តិសង្ឃាទិសេស។ ត្រង់ពាក្យថា សង្ឃាទិសេស មានសេចក្តីអធិប្បាយក្នុងសង្ឃាទិសេសសិក្ខាបទទី១រួចហើយ។
[២៣០] ភិក្ខុធ្វើវិហារដែលសង្ឃមិនបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារ ត្រូវអាបត្តិទុក្កដពីរ និងសង្ឃាទិសេស។ ភិក្ខុធ្វើវិហារដែលសង្ឃមិនបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស តែជាទីមានឧបចារ ត្រូវអាបត្តិទុក្កដ និងសង្ឃាទិសេស។ ភិក្ខុធ្វើវិហារដែលសង្ឃមិនបានសំដែងទីឲ្យ ជាទីមិនមានសេចក្តីរង្កៀស តែមិនមានឧបចារ ត្រូវអាបត្តិទុក្កដ និងសង្ឃាទិសេស។ ភិក្ខុធ្វើវិហារដែលសង្ឃមិនបានសំដែងទីឲ្យ ជាទីមិនមានសេចក្តីរង្កៀស មានឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។