ភិក្ខុ​ធ្វើ​វិហារ​ដែល​សង្ឃ​បាន​សំដែង​ទី​ឲ្យ​ ​ជាទី​ប្រកបដោយ​សេចក្តី​រង្កៀស​ ​មិន​មាន​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ភិក្ខុ​ធ្វើ​វិហារ​ដែល​សង្ឃ​បាន​សំដែង​ទី​ឲ្យ​ ​ជាទី​ប្រកបដោយ​សេចក្តី​រង្កៀស​ ​តែ​មាន​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ធ្វើ​វិហារ​ដែល​សង្ឃ​បាន​សំដែង​ទី​ឲ្យ​ ​ជាទី​មិន​មាន​សេចក្តី​រង្កៀស​ ​តែ​មិន​មាន​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ធ្វើ​វិហារ​ដែល​សង្ឃ​បាន​សំដែង​ទី​ឲ្យ​ ​ជាទី​មិន​មាន​សេចក្តី​រង្កៀស​ ​មាន​ឧបចារ​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
 ​[​២៣១​]​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ផងគ្នា​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ធ្វើ​វិហារ​ឲ្យ​ខ្ញុំ​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ធ្វើ​វិហារ​ឲ្យ​ភិក្ខុ​នោះ​ ​ដែល​សង្ឃ​មិនបាន​សំដែង​ទី​ឲ្យ​ ​ប្រកបដោយ​សេចក្តី​រង្កៀស​ ​មិន​មាន​ឧបចារ​ ​(​ភិក្ខុ​អ្នកប្រើ​នោះ​)​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​ ​និង​សង្ឃាទិសេស​។​បេ​។​ ​ប្រកបដោយ​សេចក្តី​រង្កៀស​ ​តែ​មាន​ឧបចារ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​និង​អាបត្តិ​ទុក្កដ​។​បេ​។​ ​មិន​មាន​សេចក្តី​រង្កៀស​ ​មិន​មាន​ឧបចារ​ ​ត្រូវ​ទុក្កដ​ ​និង​សង្ឃាទិសេស​។​បេ​។​ ​មិន​មាន​សេចក្តី​រង្កៀស​ ​តែ​មាន​ឧបចារ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ផងគ្នា​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ធ្វើ​វិហារ​ឲ្យ​ខ្ញុំ​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ធ្វើ​វិហារ​ឲ្យ​ភិក្ខុ​នោះ​ ​ដែល​សង្ឃ​បាន​សំដែង​ទី​ឲ្យ​ ​ជាទី​ប្រកបដោយ​សេចក្តី​រង្កៀស​ ​មិន​មាន​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​បេ​។​
ថយ | ទំព័រទី ២៣២ | បន្ទាប់