ប្រកបដោយ​សេចក្តី​រង្កៀស​ ​តែ​មាន​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​ ​មិន​មាន​សេចក្តី​រង្កៀស​ ​តែ​មិន​មាន​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​ ​មិន​មាន​សេចក្តី​រង្កៀស​ ​មាន​ឧបចារ​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
 [​២៣៣​]​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ផងគ្នា​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ធ្វើ​វិហារ​ឲ្យ​ខ្ញុំ​ ​ហើយ​ចៀសចេញ​ទៅ​ ​តែ​បាន​ពន្យល់​ថា​ ​វិហារ​នោះ​ ​គួរ​ជា​វិហារ​មាន​សង្ឃ​សំដែង​ទី​ឲ្យ​ផង​ ​មិន​មាន​សេចក្តី​រង្កៀស​ផង​ ​មាន​ឧបចារ​ផង​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ធ្វើ​វិហារ​ឲ្យ​ភិក្ខុ​នោះ​ ​ដែល​សង្ឃ​មិនបាន​សំដែង​ទី​ឲ្យ​ ​ប្រកបដោយ​សេចក្តី​រង្កៀស​ ​មិន​មាន​ឧបចារ​។​ ​ភិក្ខុ​នោះ​ ​ឮដំណឹង​ថា​ ​បានឮ​ថា​ ​វិហារ​គេ​ធ្វើឲ្យ​អាត្មាអញ​ ​សង្ឃ​មិនបាន​សំដែង​ទី​ឲ្យ​ ​ប្រកបដោយ​សេចក្តី​រង្កៀស​ ​មិន​មាន​ឧបចារ​។​ ​ភិក្ខុ​នោះ​ ​ត្រូវ​ទៅ​ដោយខ្លួនឯង​ក្តី​ ​បញ្ជូន​បម្រើ​ឲ្យ​ទៅ​ក្តី​ ​ដោយ​ពាក្យ​ថា​ ​វិហារ​នោះ​ ​គួរ​ជា​វិហារ​ដែល​មាន​សង្ឃ​សំដែង​ទី​ឲ្យ​ផង​ ​មិន​មាន​សេចក្តី​រង្កៀស​ផង​ ​មាន​ទី​ឧបចារ​ផង​។​ ​បើ​ភិក្ខុ​មិនទៅ​ដោយខ្លួនឯង​ក្តី​ ​មិន​បញ្ជូន​បម្រើ​ឲ្យ​ទៅ​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​ ​វិហារ​នោះ​ ​គួរ​ជា​វិហារ​ដែល​សង្ឃ​សំដែង​ទី​ឲ្យ​ផង​ ​មិន​មាន​សេចក្តី​រង្កៀស​ផង​។​បេ​។​ ​វិហារ​នោះ​ ​គួរ​ជា​វិហារ​ដែល​សង្ឃ​បាន​សំដែង​ទី​ឲ្យ​ផង​ ​មិន​មាន​ឧបចារ​ផង​។​បេ​។​ ​វិហារ​នោះ​ ​គួរ​ជា​វិហារ​ដែល​សង្ឃ​សំដែង​ទី​ឲ្យ​ផង​។
ថយ | ទំព័រទី ២៣៤ | បន្ទាប់