[២៦៦] ពាក្យថា របស់អធិករណ៍ជាចំណែកដទៃ គឺចំណែកដទៃនៃអាបត្តិ ឬចំណែកដទៃនៃអធិករណ៍។
[២៦៧] (សួរថា) អធិករណ៍(១) ដែលមានចំណែកផ្សេងពីអធិករណ៍នោះដូចម្តេច។ (ប្រាប់ថា) វិវាទាធិករណ៍(២) មានចំណែកផ្សេងអំពីអនុវាទាធិករណ៍(៣) អាបត្តាធិករណ៍(៤) និងកិច្ចាធិករណ៍(៥) អនុវាទាធិករណ៍ ចាត់ដោយឡែកផ្សេងអំពីអាបត្តាធិករណ៍ កិច្ចាធិករណ៍ និងវិវាទាធិករណ៍ អាបត្តាធិករណ៍ ចាត់ដោយឡែកផ្សេងអំពីកិច្ចាធិករណ៍ វិវាទាធិករណ៍ និងអនុវាទាធិករណ៍ កិច្ចាធិករណ៍ ចាត់ដោយឡែកផ្សេងអំពីវិវាទាធិករណ៍ អនុវាទាធិករណ៍ និងអាបត្តាធិករណ៍។ អធិករណ៍យ៉ាងនេះ ហៅថា មានចំណែកផ្សេងគ្នាអំពីអធិករណ៍។
[២៦៨] (សួរថា) អធិករណ៍ដែលមានចំណែកដូចគ្នានឹងអធិករណ៍នោះដូចម្តេច។ (ប្រាប់ថា) វិវាទាធិករណ៍មានចំណែកដូចគ្នានឹងវិវាទាធិករណ៍ អនុវាទាធិករណ៍មានចំណែកដូចគ្នានឹងអនុវាទាធិករណ៍ អាបត្តាធិករណ៍

(១) រឿងដែលកើតឡើងហើយ ត្រូវតែចាត់ ត្រូវតែធ្វើឲ្យស្រេចទៅ ហៅថា អធិករណ៍។ (២) ការវិវាទគ្នាព្រោះធម្មវិន័យ ចាត់ជាវិវាទាធិករណ៍។ (៣) ការចោទគ្នាដោយរឿងអាបត្តិ ឬវិបត្តិ ចាត់ជាអនុវាទាធិករណ៍។ (៤) កិរិយាដែលត្រូវអាបត្តិ ចាត់ជាអាបត្តាធិករណ៍។ (៥) កិច្ចធុរៈរបស់សង្ឃ មានកិច្ចឧបសម្បទាជាដើម ចាត់ជាកិច្ចាធិករណ៍ ។