[​២៨៨​]​ ​ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​ភិក្ខុ​អ្នកចោទ​ក៏បាន​ឃើញ​ ​និង​មាន​សេចក្តី​យល់​ក្នុង​អាបត្តិ​ថុល្លច្ច័យ​ថា​ជា​អាបត្តិ​ថុល្លច្ច័យ​។​បេ​។​ ​មាន​សេចក្តី​យល់​ក្នុង​អាបត្តិ​ថុល្លច្ច័យ​ថា​ជា​អាបត្តិ​បា​ចិ​ត្តិ​យ​ទៅវិញ​។​បេ​។​ ​មាន​សេចក្តី​យល់​ក្នុង​អាបត្តិ​ថុល្លច្ច័យ​ថា​ជា​អាបត្តិ​បាដិទេសនីយ​ទៅវិញ​។​បេ​។​ ​មាន​សេចក្តី​យល់​ក្នុង​អាបត្តិ​ថុល្លច្ច័យ​ថា​ជា​អាបត្តិ​ទុក្កដ​ទៅវិញ​។​បេ​។​ ​មាន​សេចក្តី​យល់​ក្នុង​អាបត្តិ​ថុល្លច្ច័យ​ថា​ជា​អាបត្តិ​ទុព្ភាសិត​ទៅវិញ​។​បេ​។​ ​មាន​សេចក្តី​យល់​ក្នុង​អាបត្តិ​ថុល្លច្ច័យ​ថា​ជា​អាបត្តិ​សង្ឃាទិសេស​ទៅវិញ​ ​បើ​ឲ្យ​អ្នកដទៃ​ចោទ​ភិក្ខុ​នោះ​ដោយ​អាបត្តិ​បារាជិក​ថា​ ​អ្នកឯង​មិនមែន​ជា​សមណៈ​។​បេ​។​ ​សូម្បី​អធិករណៈ​យ៉ាងនេះ​ ​ក៏​ឈ្មោះថា​ចំណែក​ដទៃ​នៃ​អាប​ត្តា​ធិ​ក​រណៈ​ ​ទាំង​លេស​សោត​ ​ភិក្ខុ​នោះ​ក៏​នៅ​ប្រកាន់​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​វាចា​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​អ្នកចោទ​ក៏បាន​ឃើញ​។​បេ​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បាដិទេសនីយ​។​បេ​។​ ​ភិក្ខុ​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​ ​ភិក្ខុ​ត្រូវអាបត្តិ​ទុព្ភាសិត​ ​ភិក្ខុ​អ្នកចោទ​ក៏បាន​ឃើញ​ ​និង​មាន​សេចក្តី​យល់​ក្នុង​អាបត្តិ​ទុព្ភាសិត​ថា​ជា​អាបត្តិ​ទុព្ភាសិត​ដែរ​។​បេ​។​ ​មាន​សេចក្តី​យល់​ក្នុង​អាបត្តិ​ទុព្ភាសិត​ថា​ជា​អាបត្តិ​សង្ឃាទិសេស​ទៅវិញ​។​បេ​។​ ​មាន​សេចក្តី​យល់​ក្នុង​អាបត្តិ​ទុព្ភាសិត​ថា​ជា​អាបត្តិ​ថុល្លច្ច័យ​ទៅវិញ​។​បេ​។​ ​មាន​សេចក្តី​យល់​ក្នុង​អាបត្តិ​ទុព្ភាសិត​ថា​ជា​អាបត្តិ​បា​ចិ​ត្តិ​យ​ទៅវិញ​។​បេ​។​ ​មាន​សេចក្តី​យល់​ក្នុង​អាបត្តិ​ទុព្ភាសិត​
ថយ | ទំព័រទី ២៨៩ | បន្ទាប់