(ហាម) ភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះ។ នេះជាញត្តិ (វាចាប្រកាសដល់សង្ឃ)។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ ព្យាយាមដើម្បីបំបែកសង្ឃដ៏ព្រមព្រៀងគ្នា។ ភិក្ខុនោះមិនលះបង់រឿងនោះទេ។ ព្រះសង្ឃសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះ។ ការសូត្រសមនុភាសនកម្មដល់ភិក្ខុមានឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះ សមគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវស្ងៀម មិនសមគួរដល់លោកម្ចាស់អង្គណា សូមឲ្យលោកម្ចាស់អង្គនោះពោលឡើង។ ខ្ញុំពោលសេចក្តីនេះជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន ព្រះសង្ឃចូរស្តាប់ពាក្យខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ ព្យាយាមដើម្បីបំបែកសង្ឃដ៏ព្រមព្រៀងគ្នា។ ភិក្ខុនោះមិនលះបង់រឿងនោះទេ។ ព្រះសង្ឃសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះចេញ។ ការសូត្រប្រាប់ភិក្ខុមានឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះ សមគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវស្ងៀម មិនសមគួរដល់លោកម្ចាស់អង្គណា