​[​៣០៣​]​ ​ភិក្ខុ​ទាំងឡាយ​ ​គប្បី​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ហាម​ពួក​ភិក្ខុ​ទាំងនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ភិក្ខុ​ទាំងនោះ​ ​គឺ​ភិក្ខុសង្ឃ​គប្បី​សូ​ត្រ​សម​នុ​ភា​សន​កម្ម​យ៉ាងនេះ​ ​គឺ​ភិក្ខុ​ដែល​ឆ្លាស​ប្រតិពល​ ​គប្បី​ផ្ទៀង​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ពាក្យ​របស់ខ្ញុំ​ ​ភិក្ខុ​ទាំងឡាយ​មានឈ្មោះ​នេះ​ផង​ ​ឈ្មោះ​នេះ​ផង​ ​ជា​អ្នក​ប្រព្រឹត្ត​តាម​ភិក្ខុ​មានឈ្មោះ​នេះ​ ​ជា​អ្នក​ព្យាយាម​បំបែក​សង្ឃ​ ​ហើយ​ជា​អ្នកពោល​ប្រកាន់ពួក​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​មិន​លះបង់​វត្ថុ​នោះ​ទេ​។​ ​បើ​សម​នុ​ភា​សន​កម្ម​មានកាល​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ហាម​ពួក​ ​ភិក្ខុ​មានឈ្មោះ​នេះ​ផង​ ​ឈ្មោះ​នេះ​ផង​ ​ដើម្បីឲ្យ​លះលែង​នូវ​រឿង​នោះ​ចេញ​។​ ​វាចា​នេះ​សម្រាប់​ញុំាង​សង្ឃ​ឲ្យដឹង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ពាក្យ​របស់ខ្ញុំ​ ​ភិក្ខុ​ទាំងឡាយ​មានឈ្មោះ​នេះ​ផង​ ​ឈ្មោះ​នេះ​ផង​ ​ជា​អ្នក​ប្រព្រឹត្ត​តាម​ភិក្ខុ​មានឈ្មោះ​នេះ​ ​ជា​អ្នក​ព្យាយាម​ដើម្បី​បំបែក​សង្ឃ​ ​ហើយ​ជា​អ្នកពោល​ប្រកាន់ពួក​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​មិន​លះបង់​នូវ​រឿង​នោះ​ទេ​។​ ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ហាម​ភិក្ខុ​មានឈ្មោះ​នេះ​ផង​ ​ឈ្មោះ​នេះ​ផង​ ​ដើម្បីឲ្យ​លះបង់​នូវ​រឿង​នោះ​។​ ​ការ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ដល់​ភិក្ខុ​មានឈ្មោះ​នេះ​ផង​ ​ឈ្មោះ​នេះ​ផង​ ​ដើម្បីឲ្យ​លះបង់​នូវ​រឿង​នោះ​ ​សមគួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​
ថយ | ទំព័រទី ៣០៩ | បន្ទាប់