បើភិក្ខុនោះ កាលពួកភិក្ខុសូត្រសមនុភាសនកម្ម ជាគំរប់បីដង ហើយលះបង់រឿងនោះបាន ការលះបង់បានយ៉ាងនេះ ជាការរួចទោស បើមិនលះបង់ទេ ត្រូវអាបត្តិសង្ឃាទិសេស។
[៣០៨] ត្រង់ពាក្យថា ភិក្ខុមានជាតិដែលគេប្រដៅក្រ គឺជាអ្នកដែលគេស្តីប្រដៅបានដោយក្រ ប្រកបដោយធម៌ជាហេតុធ្វើឲ្យប្រដៅក្រ មិនអត់ធន់ មិនកាន់យកពាក្យប្រៀនប្រដៅដោយខាងស្តាំ (មិនកាន់យកពាក្យប្រៀនប្រដៅដោយគោរព)។ ពាក្យថា ក្នុងសិក្ខាបទទាំងឡាយដែលរាប់បញ្ចូលក្នុងឧទ្ទេស គឺក្នុងសិក្ខាបទទាំងឡាយ ដែលរាប់បញ្ចូលក្នុងព្រះបាតិមោក្ខ។ ពាក្យថា ពូកភិក្ខុ គឺភិក្ខុទាំងឡាយដទៃ។ បទដែលឈ្មោះថា សហធម៌ គឺសិក្ខាបទណាដែលព្រះដ៏មានព្រះភាគបញ្ញត្តទុក សិក្ខាបទនេះឈ្មោះថា សហធម៌។ ភិក្ខុនោះគេស្តីប្រដៅដោយសហធម៌នោះ ត្រឡប់ជាធ្វើខ្លួនមិនឲ្យគេស្តីប្រដៅបាន ដោយពាក្យថា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយ កុំនិយាយពាក្យបន្តិចបន្តួច ទោះល្អក្តី អាក្រក់ក្តីនឹងខ្ញុំ ចំណែកខ្ញុំក៏មិននិយាយពាក្យបន្តិចបន្តួច ទោះល្អក្តី អាក្រក់ក្តីនឹងពួកលោកម្ចាស់ សូមពួកលោកម្ចាស់វៀរចាកការពោលប្រដៅខ្ញុំ។