​[​៣០៩​]​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ ​គឺ​ភិក្ខុ​មាន​ជាតិ​ដែលគេ​ប្រដៅ​បាន​ដោយ​ក្រ​នោះ​ឯង​។​ ​ពាក្យ​ថា​ភិក្ខុ​ទាំងឡាយ​ ​បាន​ដល់​ពួក​ភិក្ខុ​ដទៃ​។​ ​មាន​អធិប្បាយ​ថា​ ​ពួក​ភិក្ខុ​ណា​ឃើញ​ ​ពួក​ភិក្ខុ​ណា​បាន​ស្តាប់​ ​(​ដំណឹង​)​ពួក​ភិក្ខុ​ទាំងនោះ​ត្រូវ​ពោល​ថា​ ​លោកម្ចាស់​កុំ​ធ្វើខ្លួន​ឲ្យ​គេ​ស្តីប្រដៅ​មិនបាន​ ​លោកម្ចាស់​ត្រូវតែ​ធ្វើខ្លួន​ឲ្យ​គេ​ស្តីប្រដៅ​បាន​ ​សូម្បី​លោកម្ចាស់​សោត​ ​ក៏​ចូរ​ពោល​ប្រដៅ​ភិក្ខុ​ទាំងឡាយ​ដោយ​សហធម៌​ ​សូម្បី​ភិក្ខុ​ទាំងឡាយ​ក៏​នឹង​ពោល​ប្រដៅ​លោកម្ចាស់​ដោយ​សហធម៌​ដែរ​ ​ព្រោះ​បរិសទ្យ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ម្ចាស់​នោះ​ ​តែង​ចំរើន​ឡើង​ដោយ​អាការ​យ៉ាងនេះ​ ​គឺ​ដោយ​កិរិយា​ពោល​ជា​ប្រយោជន៍​ដល់គ្នា​នឹងគ្នា​ ​ដោយ​ញុំាង​គ្នានឹងគ្នា​ឲ្យ​ចេញ​ចាក​អាបត្តិ​។​ ​ភិក្ខុ​នោះ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​ពោល​ ​(​ហាម​)​ ​ជា​គំរប់​ពីរ​ដង​ផង​ ​ត្រូវ​ពោល​ ​(​ហាម​)​ ​ជា​គំរប់​បីដង​ផង​។​ ​បើ​ភិក្ខុ​នោះ​លះបង់​បាន​ ​ការ​លះបង់​បាន​យ៉ាងនេះ​ ​ជាការល្អ​ ​បើ​មិន​លះបង់​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ហើយ​មិន​ពោល​ ​(​ហាម​)​ ​ត្រូវអាបត្តិ​ទុក្កដ​ដែរ​។​ ​ភិក្ខុ​ទាំងឡាយ​ ​គប្បី​ចាប់​ភិក្ខុ​នោះ​មកកាន់​កណ្តាល​ប្រជុំ​សង្ឃ​ ​ហើយ​ពោល​ ​(​ហាម​)​ ​ថា​ ​លោកម្ចាស់​កុំ​ធ្វើខ្លួន​ឲ្យ​គេ​ស្តីប្រដៅ​មិនបាន
ថយ | ទំព័រទី ៣១៧ | បន្ទាប់