លោកម្ចាស់ចូរធ្វើខ្លួនឲ្យគេស្តីប្រដៅបានផង សូម្បីលោកម្ចាស់សោត ក៏ចូរពោលប្រដៅពួកភិក្ខុដោយសហធម៌ ចំណែកពួកភិក្ខុក៏នឹងពោលប្រដៅលោកម្ចាស់ដោយសហធម៌ដែរ ព្រោះបរិសទ្យរបស់ព្រះដ៏មានព្រះភាគម្ចាស់នោះ តែងចំរើនឡើងដោយអាការយ៉ាងនេះ គឺដោយកិរិយាពោលពាក្យជាប្រយោជន៍ដល់គ្នានឹងគ្នា ដោយកិរិយាញុំាងគ្នីគ្នាឲ្យចេញចាកអាបត្តិ។ ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយពោលហាមជាគំរប់ពីរដងផង ត្រូវពោលហាមជាគំរប់បីដងផង។ បើភិក្ខុលះបង់បាន ការលះបង់យ៉ាងនេះ ជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិទុក្កដ។
[៣១០] ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុត្រូវសូត្រសមនុភាសនកម្មយ៉ាងនេះ។ គឺភិក្ខុដែលឆ្លាសអង់អាច គប្បីប្រកាសឲ្យសង្ឃជ្រាបដោយពាក្យថា បពិត្រព្រះសង្ឃដ៏ចំរើន ព្រះសង្ឃចូរស្តាប់ពាក្យរបស់ខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ កាលភិក្ខុទាំងឡាយពោលពាក្យប្រកបដោយធម៌ ត្រឡប់ជាធ្វើខ្លួនឲ្យគេស្តីប្រដៅមិនបានវិញ។ ភិក្ខុនោះ មិនលះបង់រឿងនោះទេ។ ថាបើកម្មមានកាលសមគួរដល់សង្ឃហើយ ព្រះសង្ឃគប្បីសូត្រសមនុភាសនកម្ម (ហាម)