ភិក្ខុមានឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះ។ នេះជាញត្តិ (គឺវាចាប្រកាសឲ្យសង្ឃដឹង)។ បពិត្រព្រះសង្ឃដ៏ចំរើន ព្រះសង្ឃចូរស្តាប់ពាក្យរបស់ខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ កាលភិក្ខុទាំងឡាយពោលពាក្យប្រកបដោយធម៌ ត្រឡប់ជាធ្វើខ្លួនឲ្យគេស្តីប្រដៅមិនបាន។ ភិក្ខុនោះ មិនលះបង់រឿងនោះទេ។ ព្រះសង្ឃសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុមានឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះ។ ការសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុមានឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះ គាប់ចិត្តដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះស្ងៀមនៅ មិនគាប់ចិត្តដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះពោលឡើង។ ខ្ញុំពោលសេចក្តីនេះជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន ព្រះសង្ឃចូរស្តាប់ពាក្យរបស់ខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ កាលភិក្ខុទាំងឡាយ ពោលពាក្យប្រកបដោយធម៌ នៅធ្វើខ្លួនឲ្យគេស្តីប្រដៅមិនបាន។ ភិក្ខុនោះ មិនលះបង់រឿងនោះទេ។ ព្រះសង្ឃសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុមានឈ្មោះនេះ ដើម្បីឲ្យលះបង់នូវរឿងនោះ។ ការសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុមានឈ្មោះនេះ ដើម្បីឲ្យលះបង់នូវរឿងនោះ