លោកម្ចាស់​ចូរ​ធ្វើខ្លួន​ឲ្យ​គេ​ស្តីប្រដៅ​បាន​ផង​ ​សូម្បី​លោកម្ចាស់​សោត​ ​ក៏​ចូរ​ពោល​ប្រដៅ​ពួក​ភិក្ខុ​ដោយ​សហធម៌​ ​ចំណែក​ពួក​ភិក្ខុ​ក៏​នឹង​ពោល​ប្រដៅ​លោកម្ចាស់​ដោយ​សហធម៌​ដែរ​ ​ព្រោះ​បរិសទ្យ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ម្ចាស់​នោះ​ ​តែង​ចំរើន​ឡើង​ដោយ​អាការ​យ៉ាងនេះ​ ​គឺ​ដោយ​កិរិយា​ពោល​ពាក្យជា​ប្រយោជន៍​ដល់គ្នា​នឹងគ្នា​ ​ដោយ​កិ​រិយា​ញុំាង​គ្នីគ្នា​ឲ្យ​ចេញ​ចាក​អាបត្តិ​។​ ​ភិក្ខុ​នោះ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​ពោល​ហាម​ជា​គំរប់​ពីរ​ដង​ផង​ ​ត្រូវ​ពោល​ហាម​ជា​គំរប់​បីដង​ផង​។​ ​បើ​ភិក្ខុ​លះបង់​បាន​ ​ការ​លះបង់​យ៉ាងនេះ​ ​ជាការល្អ​ ​បើ​មិន​លះបង់​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 ​[​៣១០​]​ ​ភិក្ខុ​នោះ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ត្រូវ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​យ៉ាងនេះ​។​ ​គឺ​ភិក្ខុ​ដែល​ឆ្លាស​អង់អាច​ ​គប្បី​ប្រកាស​ឲ្យ​សង្ឃ​ជ្រាប​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ព្រះសង្ឃ​ចូរ​ស្តាប់​ពាក្យ​របស់ខ្ញុំ​ ​ភិក្ខុ​នេះ​ ​មានឈ្មោះ​នេះ​ ​កាល​ភិក្ខុ​ទាំងឡាយ​ពោល​ពាក្យ​ប្រកបដោយ​ធម៌​ ​ត្រឡប់ជា​ធ្វើខ្លួន​ឲ្យ​គេ​ស្តីប្រដៅ​មិនបាន​វិញ​។​ ​ភិក្ខុ​នោះ​ ​មិន​លះបង់​រឿង​នោះ​ទេ​។​ ​ថាបើ​កម្ម​មានកាល​សមគួរ​ដល់​សង្ឃ​ហើយ​ ​ព្រះសង្ឃ​គប្បី​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​(​ហាម​)​ ​
ថយ | ទំព័រទី ៣១៨ | បន្ទាប់