​ចូល​ទៅ​រក​ត្រកូល​នោះ​ ​លុះ​ចូល​ទៅ​ហើយ​ ​ក៏​សួរ​មនុស្ស​ទាំងឡាយ​ថា​ ​កុមារិកា​ឈ្មោះ​នេះ​នៅឯណា​។​ ​មនុស្ស​ទាំងឡាយ​ឆ្លើយ​ថា​ ​លោកម្ចាស់​ចូរ​រកមើល​ចុះ​ ​កុមារិកា​នោះ​នៅក្នុង​បន្ទប់​តូច​។​ ​ទើប​ឧទាយិ​ដ៏​មាន​អាយុ​ ​តែ​ម្នា​ក​ឯង​ ​ចូល​ទៅ​រក​កុមារិកា​នោះ​ ​លុះ​ចូល​ទៅ​ហើយ​ ​ក៏​អង្គុយ​លើ​អាសនៈ​ដ៏​ស្ងាត់​កំបាំង​ ​ល្មម​ធ្វើ​ ​(​សេវនកិច្ច​)​ ​បាន​ ​ជាមួយនឹង​កុមារិកា​តែម្នាក់ឯង​នោះ​ ​ហើយ​និយាយ​គ្នា​អស់​កាល​ដ៏​គួរ​(​១​)​ ​និង​និយាយ​ធម៌​អស់​កាល​ដ៏​គួរ​(​២​)​។​
 [​៣៣២​]​ ​សម័យ​នោះ​ឯង​ ​នាងវិសាខា​ ​ជា​ម្តាយ​នៃ​មិគា​រសេ​ដ្ឋី​ ​នាង​មានកូន​ច្រើន​ ​មាន​ចៅ​ច្រើន​ ​ទាំង​កូន​ក៏​មិនសូវ​មាន​រោគ​ ​ចៅ​ក៏​មិនសូវ​មាន​រោគ​ ​ជា​ស្រី​មាន​មង្គល​ដ៏​ប្រសើរ​។​ ​មនុស្ស​ទាំងឡាយ​ ​កាលបើ​មាន​ធ្វើទាន​ធំ​ ​កាលបើ​មាន​អាវាហៈ​ ​និង​វិវាហមង្គល​ជាដើម​ ​កាលបើ​មាន​មហោស្រព​ ​មាន​ថ្ងៃ​ចូលវស្សា​ ​និង​ចេញវស្សា​ជាដើម​ ​តែង​ឲ្យ​នាងវិសាខា​
​(​១​)​ ​ភិក្ខុ​អង្គុយ​ជាមួយនឹង​ស្រី​អស់​ពេល​ដែល​គ្មាន​អ្នកណា​ទៅមក​ ​ហើយ​និយាយ​ពាក្យ​ស្និទ្ធស្នាល​នឹងគ្នា​ថា​ ​សព្វថ្ងៃ​នាង​ឯង​មិន​អផ្សុក​ទេ​ឬ​ ​នាង​ឯង​មិន​លំបាកចិត្ត​ទេ​ឬ​ ​នាង​ឯង​មិន​ស្រេកឃ្លាន​ទេ​ឬ​ ​ដូច្នេះ​ជាដើម​ ​។​ ​(​២​)​ ​ភិក្ខុ​អង្គុយ​ជាមួយនឹង​ស្រី​អស់​ពេល​ដែល​គ្មាន​អ្នកណា​ទៅមក​ ​ហើយ​និយាយ​ធម៌​ប្រាប់​ស្រី​នោះ​ថា​ ​នាង​ឯង​ត្រូវ​រក្សា​ឧបោសថសីល​ ​នាង​ឯង​ត្រូវឲ្យ​សលាកភត្ត​ដូច្នេះ​ជាដើម​ ​។​
ថយ | ទំព័រទី ៣៥១ | បន្ទាប់