ខ្ញុំឃើញលោកម្ចាស់ដេកសេពមេថុនធម្មនឹងមាតុគ្រាម ឯភិក្ខុនោះពោលយ៉ាងនេះថា អាត្មាដេកមែន តែអាត្មាមិនសេពមេថុនធម្មទេ វិនយធរត្រូវវិនិច្ឆ័យទោសដោយការដេក។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ដេកសេពមេថុនធម្មនឹងមាតុគ្រាម ឯភិក្ខុនោះពោលយ៉ាងនេះថា អាត្មាមិនដេកទេ អាត្មាគ្រាន់តែអង្គុយ វិនយធរត្រូវវិនិច្ឆ័យទោសដោយការអង្គុយ។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ដេកសេពមេថុនធម្មនឹងមាតុគ្រាម ឯភិក្ខុនោះពោលយ៉ាងនេះថា អាត្មាមិនដេកទេ អាត្មាគ្រាន់តែឈរ វិនយធរមិនត្រូវវិនិច្ឆ័យឡើយ។
[៣៣៨] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់អង្គុយចាប់ពាល់រាងកាយមាតុគ្រាម ឯភិក្ខុនោះទទួលប្តេជ្ញានូវការចាប់នោះ វិនយធរត្រូវវិនិច្ឆ័យទោសតាមអាបត្តិ។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់អង្គុយចាប់ពាល់រាងកាយ មាតុគ្រាម