ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៤៩] សម័យនោះឯង ភិក្ខុមួយរូប កើតដម្បៅត្រង់អង្គជាត។ កាលដែលភិក្ខុនោះលាបថ្នាំដម្បៅ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយទេដឹង។ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គនឹងមានបំណងចង់ឲ្យអសុចិឃ្លាតចេញក៏ទេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប កើតដម្បៅត្រង់អង្គជាត។ ភិក្ខុនោះមានបំណងនឹងឲ្យអសុចិឃ្លាតចេញ កាលដែលលាបថ្នាំដម្បៅ អសុចិ(១) ក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៥០] សម័យនោះឯង ភិក្ខុមួយរូប អេះត្រង់អណ្ឌ(២) អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះដ៏មាន

(១) ភិក្ខុដែលមានអសុចិឃ្លាតចេញនោះ ត្រូវអាបត្តិសង្ឃាទិសេស ។ (២) ពងល្វា ។