ព្រហ្មញ្ញ​គុណ​របស់​សមណ​ពួក​នេះ​មិន​មាន​ទេ​ ​សាមញ្ញគុណ​របស់​សមណ​ពួក​នេះ​វិនាស​ហើយ​ ​ព្រហ្មញ្ញ​គុណ​របស់​សមណ​ពួក​នេះ​វិនាស​អស់ហើយ​ ​សាមញ្ញគុណ​របស់​សមណ​ពួក​នេះ​មាន​ពីណា​ ​ព្រហ្មញ្ញ​គុណ​របស់​សមណ​ពួក​នេះ​មាន​ពីណា​ ​សមណ​ពួក​នេះ​ឃ្លាត​ផុត​ចាក​សាមញ្ញគុណ​អស់ហើយ​ ​សមណ​ពួក​នេះ​ឃ្លាត​ផុត​ចាក​ព្រហ្មញ្ញ​គុណ​អស់ហើយ​ ​ដូចយ៉ាង​ ​សមណ​ឈ្មោះ​ឧទាយិ​ ​ហ៊ាន​ស្ទាបអង្អែល​អវយវ​តូច​ធំ​របស់​ភរិយា​អញ​ទៅ​ហើយ​ ​ពួក​ស្ត្រី​ក្នុង​ត្រកូល​(​១​)​ ​ធីតា​របស់​ត្រកូល​ ​កុមារី​របស់​ត្រកូល​ ​ស្ត្រីជា​កូនប្រសា​របស់​ត្រកូល​ ​ទាសី​របស់​ត្រកូល​ទាំងឡាយ​ ​ម្តេច​នឹង​ហ៊ាន​ទៅកាន់​អារាម​ ​ឬ​វិហារ​បាន​ ​ព្រោះថា​ ​បើ​ពួក​ស្រ្តី​ក្នុង​ត្រកូល​ ​ធីតា​របស់​ត្រកូល​ ​កុមារី​របស់​ត្រកូល​ ​ស្ត្រីជា​កូនប្រសា​របស់​ត្រកូល​ ​ទាសី​របស់​ត្រកូល​ទាំងឡាយ​ខំ​ទៅកាន់​អារាម​ ​ឬ​វិហារ​ ​មុខ​ជាស​មណ​ទាំងឡាយ​ជា​កូនចៅ​ព្រះពុទ្ធ​ ​ជា​សក្យ​បុ​ត្រ​នឹង​ប្រ​ទុ​ស្ត​ចំពោះ​ស្ត្រី​ទាំងអម្បាល​នោះ​មិនខាន​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏បាន​ឮ​ពាក្យ​ដែល​ព្រាហ្មណ៍​ពោលទោស​ ​ដៀលត្មះ​និយាយដើម​ ​(​នោះ​)​។​ ​ភិក្ខុ​ទាំងឡាយ​ឯណា​ ​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​ ​ជា​អ្នក​សន្តោស​ ​មាន​សេចក្តី​អៀនខ្មាស​ក្រែងរអែង​បាប​ ​ពេញចិត្ត​នឹង​ការសិក្សា​ ​ភិក្ខុ​អម្បាល​នោះ​ ​ក៏​ពោលទោស​ ​ត្មះតិះដៀល​ថា​ ​ភិក្ខុ​ឈ្មោះ​ឧទាយិ​ដ៏​មាន​អាយុ​
​(​១​)​ ​ស្ត្រីជា​ម្ចាស់ផ្ទះ​ ​ឬ​ស្ត្រី​មេផ្ទះ​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ៥៥ | បន្ទាប់