ត្រេកអរ ឲ្យឈ្មោះថា ចិត្តប្រែប្រួល។ មនុស្សស្រីដែលដឹងសេចក្តី ឆ្លៀវឆ្លាស អាចដឹងច្បាស់នូវពាក្យដែលគេនិយាយល្អនិងអាក្រក់ សំដីគួរនិងមិនគួរ ហៅថាមាតុគ្រាម (ក្នុងសិក្ខាបទនេះ) ឯយក្សស្រី ប្រេតស្រី តិរច្ឆានញី មិនហៅថាមាតុគ្រាមទេ។ ឯសំដីដែលហៅថាអាក្រក់នោះ បានដល់សំដីដែលប្រកបដោយមេថុនធម្ម ចំពោះវច្ចមគ្គ និងបស្សាវមគ្គ។ សេចក្តីប្រព្រឹត្តិល្មើស តថាគតត្រាស់ហៅថា និយាយចង់។ ត្រង់ពាក្យថា ដូចប្រុសកំឡោះនិយាយចង់ស្រីក្រមុំ សេចក្តីថា ប្រុសកំឡោះនិយាយចង់ស្រីក្រមុំ ប្រុសជំទង់និយាយចង់ស្រីជំទង់ ប្រុសអ្នកបរិភោគកាមនិយាយចង់ស្រីអ្នកបរិភោគកាម។ ត្រង់ពាក្យថា ដោយសំដីដែលប្រកបដោយមេថុន គឺសំដីដែលប្រកបព្រមចំពោះដោយមេថុនធម្ម។ ត្រង់ពាក្យថា ត្រូវអាបត្តិសង្ឃាទិសេស មានអធិប្បាយពិស្តារក្នុងសង្ឃាទិសេសទី១ រួចហើយ។
[៩៩] ពោលសរសើរក្តី ពោលបង្អាប់ក្តី សូមក្តី អង្វរក្តី សួរក្តី សួរបញ្ជាក់ក្តី ប្រាប់ក្តី ប្រៀនប្រដៅក្តី ជេរក្តី ចំពោះទ្វារមគ្គទាំងពីរ។
[១០០] ភិក្ខុនិយាយស្ងើចពណ៌នាសរសើរទ្វារមគ្គទាំងពីរ ហៅថា ពោលសរសើរ។ ភិក្ខុជេរតិះដៀលនិន្ទាទ្វារមគ្គទាំងពីរ ហៅថា ពោលបង្អាប់។ ភិក្ខុនិយាយថា នាងចូរឲ្យ (មេថុនធម្ម) ដល់អាត្មា នាងចូរ