ម្នាល​មោឃបុរស​ ​ធម៌​ដែល​តថាគត​សំដែង​ហើយដោយ​អនេកបរិយាយ​ ​(​សុទ្ធតែ​)​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​មិនមែន​សំដែង​ឲ្យ​ប្រកបដោយ​តម្រេក​ឡើយ​។​បេ​។​ ​ការ​រម្ងាប់​សេចក្តី​ក្តៅក្រហាយ​ព្រោះ​កាម​ទាំងឡាយ​ ​ក៏​តថាគត​សំដែង​រួចអស់ហើយ​តើ​ ​មិនមែន​ឬ​ ​នែ​មោឃបុរស​ ​ដំណើរ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​(​នោះ​)​ ​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​ដូច្នេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​គឺ​រាគ​គ្រប​សង្កត់​ហើយ​ ​មានចិត្ត​ប្រែប្រួល​ ​និយាយ​ចង់​មាតុគ្រាម​ដោយ​សំដី​អាក្រក់​ ​ដូច​ប្រុស​កំឡោះ​និយាយ​ចង់ស្រី​ក្រមុំ​ដោយ​សំដី​ដែល​ប្រកបដោយ​មេថុន​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​
 [​៩៨​]​ ​ត្រង់​ពាក្យ​ថា​ ​ណាមួយ​ ​អធិប្បាយ​ថា​ ​ឯណា​ក៏ដោយ​។​បេ​។​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​។​បេ​។​ ​(​ភិក្ខុ​ដែល​បានសម្រេច​ឧបសម្បទា​ដោយ​ញត្តិ​ចតុត្ថកម្ម​វាចា​ដ៏​ត្រឹមត្រូវ​)​ ​តថាគត​សំដៅ​ឲ្យ​ឈ្មោះថា​ ​ភិក្ខុ​ក្នុង​អត្ថ​នេះ​។​ ​ត្រង់​ពាក្យ​ថា​ ​គឺ​រាគ​គ្រប​សង្កត់​ហើយ​ ​សេចក្តី​ថា​ ​ភិក្ខុ​ដែល​ត្រេកអរ​ ​មាន​សេចក្តី​អាឡោះ​អា​ឡ័យ​ ​មានចិត្ត​ប្រតិព័ទ្ធ​។​ ​ត្រង់​ពាក្យ​ថា​ ​មានចិត្ត​ប្រែប្រួល​ ​សេចក្តី​ថា​ ​ចិត្ត​ដែល​ត្រេកអរ​ ​ក៏​ហៅថា​ប្រែប្រួល​ ​ចិត្ត​ដែល​ខឹង​ ​ក៏​ហៅថា​ប្រែប្រួល​ ​ចិត្ត​ដែល​វង្វេង​ ​ក៏​ហៅថា​ប្រែប្រួល​ ​ប៉ុន្តែ​ក្នុង​អត្ថ​នេះ​ ​តថាគត​សំដៅយក​ចិត្ត​ដែល​
ថយ | ទំព័រទី ៨៨ | បន្ទាប់